ប្រធានាធិបតីអាមេរិកបានសរសើរពីការកាត់ក្តីនៅរដ្ឋកាលីហ្វ័រនីញ៉ា ដែលឈរនៅខាងរដ្ឋអំណាចរបស់គាត់ ហើយបដិសេដការទាមទាររបស់រដ្ឋនេះឱ្យហាមឃាត់ការកសាងជញ្ជាំងព្រំដែនខាងកើតជាមួយម៉ិកស៊ិកកូ។
លោក Trump បានសរសេរនៅលើ Twitter ថា ៖ “ជ័យជំនះធំនៅថ្ងៃសៅរ៍ ជាមួយការវិនិច្ឆ័យរបស់តុលាការអនុញ្ញាតឱ្យយើងធ្វើដំណើរទៅមុខ។ លោកបន្តប្រាប់ ៖ “ប្រទេសយើងត្រូវមានជញ្ជាំងសន្តិសុខ!”។ លោកប្រធានាធិបតី Trump ក៏អោយដឹងបន្ថែម ៖ “បានសម្រេចថាផ្នែកខ្លះដែលរដ្ឋកាលីហ្វ័រនីញ៉ា ចង់សាងសង់នៅពេលនេះនឹងមិនត្រូវបានសាងសង់រហូតដល់ពេលដែល ជញ្ជាំងទាំងមូលត្រូវបានអនុម័ត” ។
នៅថ្ងៃទី 27 ខែឧសភា ចៅក្រមបានឈរនៅលើរដ្ឋអំណាច Trump និងបានបដិសេធរាល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់របស់រដ្ឋាភិបាលសហព័ន្ធ ក៏ដូចជាសកម្មជនដើម្បីបរិស្ថាន។
ការសម្រេចចិត្តរបស់តុលាការត្រូវបានប្រកាស់ ប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ផ្តើមសាងសង់នៅ Calexico រដ្ឋ California ។ ជញ្ជាំងព្រំដែនកំពស់ខ្ពស់ជាង 9 ម៉ែត្រដែលជំនួសឱ្យរបង ដែក សំណល់តាំងពីទសវត្ស 1990 ។ នេះជាគម្រោងជញ្ជាំងព្រំដែនដំបូងបង្អស់របស់រដ្ឋាភិបាលអាមេរិចក្រៅពីគំរូ ៨ ដែលបានបញ្ចប់នៅទីក្រុង San Diego កាលពីខែតុលាឆ្នាំ 2017។
របងចាស់នៅ Calexico ត្រូវបានជំនួសដោយសំណង់រឹងមាំថ្មី។
ការសាងសង់ជញ្ជាំងព្រំដែនដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ ត្រូវបានគេចាត់ទុកថា ជាការសន្យាដ៏សំខាន់របស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងយុទ្ធនាការឃោសនា។ ក្រោយពីចូលកាន់តំណែងភ្លាមៗលោកបានចុះហត្ថលេខាលើការកសាងជញ្ជាំងព្រំដែនភ្លាម ។
ប្រធានាធិបតីអាមេរិក Donald Trump បានចោទប្រកាន់ម៉ិកស៊ិកថា បាននាំមកនូវជនអន្តោប្រវេសន៍ល្មើសច្បាប់។ លោកគិតថា ប្រទេសម៉ិកស៊ិកកូ គួរតែចំណាយប្រាក់សាងសង់ជញ្ជាំងដែរ។ ទោះយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានធ្វើការគណនាឡើងវិញ ហើយបានអះអាងថា នឹងចាប់អោយ ម៉ិកស៊ិកសង បំណុលតាមរយៈការបង្កើនពន្ធលើទំនិញនាំចូល។ រដ្ឋសភាអាមេរិកមិនទាន់បានអនុម័ត ថវិការសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនទេ។
ជញ្ជាំងព្រំដែនម៉ិកម៉ិកកូ កំពុងត្រូវបានសាងសង់។ ជនអន្តោប្រវេសន៍មិនអាចរុញច្រានចុះតាមផ្លូវនេះបាន៕ សូយន