ប្តីប្រពន្ធរាប់យកគូបានយកកាំភ្លើងវែង AR-15 ដើម្បីទៅកាន់ព្រះវិហារមួយនៅរដ្ឋ Pennsylvania អាមេរិក កាលពីថ្ងៃ ២៨កុម្ភៈ ដើម្បីទទួលពរជ័យ។
ព្រឹត្តិការណ៍ខាងលើបានប្រព្រឹត្តទៅនៅព្រះវិហារមួយ នាតំបន់ភ្នំ Pocono ភាគខាងជើងរដ្ឋ Philadelphia ប្រមាណ១៦០គីឡូម៉ែត្រ។
តាម Reuters ចុះផ្សាយថ្ងៃ១ ខែមីនា ឲ្យដឹងថា គូស្វាមីភរិយាទាំងនោះបានទៅចូលរួមព្រឹត្តិការណ៍នេះ ហើយក៏ទទួលបានការអំពាវនាវឲ្យយកតាមខ្លួននូវកាំភ្លើងវែង AR-15។ អ្នកចូលរួមជាច្រើននៅបានពាក់មក្កុដដែលតុបតែងដោយគ្រាប់កាំភ្លើង ខណៈពេលបុព្វជិតនៅព្រះវិហារ ស្លៀកឯកសណ្ឋានពណ៌ផ្កាឈូកនិងស ហើយមានយកកាំភ្លើងតាមដែរ។
មនុស្សមួយចំនួនដែលចូលរួមបានពាក់មក្កុដរចនាដោយគ្រាប់កាំភ្លើង ដើម្បីចូលរួមព្រឹត្តិការណ៍ជូនពរជ័យនៅព្រះវិហារ។
មានប្តីប្រពន្ធ ប្រមាណ ២៥០គូ បានយកកាំភ្លើងតាមមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ពួកកូនសិស្សដែលនៅសាលាបឋមសិក្សាជិតព្រះវិហារនេះ ត្រូវបានបញ្ជូនទៅកាន់កន្លែងមួយផ្សេង ខណៈពេលដែលព្រឹត្តិការណ៍នេះចាប់ផ្តើម -អ្នកនាំពាក្យព្រះវិហារពោល ហើយក៏នៅបានបង្ហើបថា ព្រឹត្តិការណ៍នេះត្រូវបានគេរៀបចំផែនការតាំងពីមុនករណីបាញ់រះដោយអាវុធ AR-15 នៅសាលារៀនមួយ នារដ្ឋផ្លរីដា កាលពីថ្ងៃ ១៤កុម្ភៈ បណ្តាលឲ្យមនុស្ស ១៧នាក់ស្លាប់។
រូបព្រឹត្តិការណ៍នេះត្រូវបានរៀបចំផែនការតាំងពីមុនករណីបាញ់រះនៅរដ្ឋផ្លរីដា ធ្វើឲ្យមនុស្ស ១៧នាក់ស្លាប់។
គ្រូគង្វាល Moon នៅក្នុងសេចក្តីថ្លែងការណ៍មួយបានលើកឡើងថា គួរណាស់បុគ្គលិកនៅសាលារៀននារដ្ឋផ្លរីដា ខាងលើគប្បីត្រូវបានបំពាក់អាវុធដើម្បីការពារសិស្ស។ មុននោះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏បានផ្តើមគំនិតបំពាក់អាវុធឲ្យគ្រូបំណងទប់ស្កាត់ករណីស្រដៀងគ្នានេះ ប៉ុន្តែសំណើរបានរងការស្តីបន្ទោសយ៉ាងខ្លាំងក្លា។
រូបប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ អំពាវនាវឲ្យរឹតបន្តឹងបទកំណត់ទាំងឡាយស្តីពីអាវុធ៕ សូយន