រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ៊ីមបាវេ បានអះអាងថា ស្រោមអនាម័យដែលផលិតនៅក្នុងប្រទេសចិន ពុំមានទំហំធំសមល្មមសម្រាប់បុរសៗនៅក្នុងប្រទេសខ្លួននោះទេ ពោលគឺតូចមែនទែនតែម្តង ។
ក្នុងអំឡុងសន្និសីទប់ស្កាត់ជំងឺអេដស៍ HIV/AIDS នៅក្នុងរដ្ឋធានី Harare កាលពីសប្តាហ៍មុនននេះ រដ្ឋមន្ត្រីសុខាភិបាលហ្ស៊ីមបាវេលោក David Parirenyatwa បានរិះគន់ទៅរបស់សំរាប់ការពារកុំឲ្យមានកូន ដែលផលិតដោយចិន និងនាំចេញទៅកាន់សាធារណរដ្ឋប្រជាជន People’s Republic ។
គេហទំព័រ New Zimbabwe បានដកស្រង់សម្តីលោក Parirenyatwa ដោយនិយាយថា៖ «តំបន់អាហ្វ្រិកខាងត្បូង មានអត្រាជំងឺអេដស៍ខ្ពស់បំផុត ហើយយើងកំពុងលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ» ។ «យុវជនទាំងឡាយ ឥឡូវនេះមានស្រោមអនាមួយពិសេសមួយ ដែលពួកគេចូលចិត្ត ប៉ុន្តែ យើងមិនផលិតពួកវាទេ ។ យើងនាំចូលស្រោមអនាម័យពីប្រទេសចិន ហើយបុរសមួយចំនួនបានត្អូញត្អែរថាវាតូចខ្លាំងណាស់» ។
រដ្ឋមន្ត្រីរូបនេះ ក៏បានអំពាវានាងដល់ក្រុមហ៊ុនទាំងអស់ នៅក្នុងប្រទេសហ្ស៊ីមបាវេ ផលិតស្រោមអនាម័យខ្លួនឯង ជំនួសឲ្យការពឹងទៅលើការនាំចូលពីប្រទេសចិន ។
យោងតាមគណៈកម្មការផែនការគ្រួសារ និងសុខភាពជាតិរបស់ប្រទេសចិន នោះប្រទេសចិន គឺជាអ្នកផលិតស្រោមអនាម័យធំបំផុត នៅក្នុងពិភពលោក ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រោមអនាម័យចិនជិត ៣០០ នាក់ ផលិតថ្នាំពន្យាកំណើតជាង ៣ ពាន់លានដង ជារៀងរាល់ឆ្នាំ ៕