Friday, May 27, 2022

លឺ​ហើយ​ស្លុតចិត្ត​! ខណៈ​ក្រុម​នារី Cheerleaders កូរ៉េខាងជើង ត្រូវបាន​គេ​អះអាងថា​ជា «​ទាសករ​ផ្លូវភេទ​» របស់ គឹម ជុង​អ៊ុន​

​ក្រុម​ស្រី​ស្អាត Cheerleader របស់​កូរ៉េខាងជើង ដែល​បង្ហាញ​វត្តមាន​ដ៏​ចិញ្ចែងចិញ្ចាច​នៅក្នុង​ព្រឹត្តិការណ៍​កីឡា Winter Olympics ក្នុង Pyeongchang ត្រូវបាន​ប្រើ​ជា «​ទាសករ​ផ្លូវភេទ​» ដោយ​ពួក​វរជន​នយោបាយ​របស់​កូរ៉េខាងជើង ។ នេះ​បើតាម​អ្នក​ចុះចូល​ក្នុង​កូរ៉េខាងត្បូង​ម្នាក់​អះអាង ។​

Lee So-yeon អាយុ ៤២ ឆ្នាំ អតីត​តន្ត្រីករ​យោធា​ម្នាក់ ដែល​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង នៅក្នុង​ឆ្នាំ ២០០៨ បាន​និយាយថា ក្រុម​នារី​អ្នករាំ និង​ច្រៀង​ទាំងនោះ ត្រូ​បាន​បង្ខំ​ឲ្យ​ស្រាត និង​ផ្តល់​សេវា​ផ្លូវភេទ នៅឯ​ពិធីជប់លៀង​ដែល​ព្រឹ​ត្ត​ឡើងជា​រៀងរាល់ថ្ងៃ សម្រាប់​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​របស់​ប្រទេស​នេះ ។​

​អ្នកស្រី Lee បាន​ប្រាប់ Bloomberg ថា​៖ «​ក្រុម​សិល្បៈ​កូរ៉េខាងជើង​មក​ទីនេះ និង​សម្តែង​ការ​រាំ និង​ច្រៀង​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្តែ មិន​គ្រាន់តែ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​លើ​ការឃោសនា​ឲ្យ គឹម ជុង​អ៊ុន ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ក៏ត្រូវ​បាន​ទៅកាន់​បក្ស និង​ផ្តល់​សេវា​ផ្លូវភេទ​ថែម​ទៀតផង​» ។​

«​ពិធីជប់លៀង​ទាំងនោះ ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ សម្រាប់​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម ។ ហើយ​បើទោះបីជា​ពួកគេ​មិន​ចង់​ធ្វើ​«​វិធី​នេះ​» ក៏ដោយ ក៏​ពួកគេ​ត្រូវ​បម្រើ​ខ្លួនប្រាណ​របស់​ពួកគេ​, ដូចជា​ការរំលោភ​សិទ្ធមនុស្ស​ជាដើម​» ។​

«​នារីៗ​នៅ​ទីនោះ នៅពេលដែល​ពួកគេ​ចូលរួម ពួកគេ​ត្រូវ​ស្រាត​សម្លៀកបំពាក់​អស់​តែម្តង ។ ហើយ​នាងៗ​ទាំងនោះ ត្រូវបាន​ស្នើ​ឲ្យ​ដោះ​សម្លៀកបំពាក់​ដូច​ឧបករណ៍ ។ នេះ​គឺជា​ការឈឺចាប់​ផ្លូវកាយ ដែល​ពួកគេ​ត្រូវ​ឆ្លងកាត់​» ។​

​យ៉ាងណាមិញ នារី​អត្ត​ព​លិ​ក​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ ក៏ត្រូវ​បាន​លោក Kim Hyung-soo អាយុ ៥៤ ឆ្នាំ ដែល​បាន​ចុះចូល​ជាមួយ​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ​២០០៩ ជាមួយ​កូនប្រុស​របស់គាត់ ពណ៌នា​ថា​ជា «​ទាសករ​ផ្លូវភេទ​» ផងដែរ ។​

​គាត់​និយាយថា​៖ «​មាន​ពាក្យ​មួយ​នោះ​និយាយថា នារី​អត្ត​ព​លិ​ក​ទាំងនោះ គឺជា ‘​ទាសករ​ផ្លូវភេទ​’ របស់ គឹម ជុង​អ៊ុន ។ ហើយ​សូម្បី​គ្រូបង្វឹក ក៏​ជា​ទាសករ​ផ្លូវភេទ​សម្រាប់ គឹម ជុង​អ៊ុន និង​របប​កូរ៉េខាងជើង​ផងដែរ​» ៕​ ចន្ទី