អ្នកដើរកំសាន្តប្តីប្រពន្ធពីរនាក់ មកពីរដ្ឋកាលីហ្វញ៉ា (អាមេរិច) ដែលបានបាត់ខ្លួនអស់រយៈពេល ៣ខែមកហើយនៅឧទ្យាជាតិដើមឈើ ត្រូវបានគេរកឃើញថា ត្រូវគេបាញ់ស្លាប់ ហើយសពអោបគ្នាជាប់។ នេះបើតាមការបញ្ជាក់ពីមន្ត្រី។
ដោយយោងទៅលើភស្ថុតាងដែលរកឃើញនៅកន្លែងកើតហេតុ អ្នកស៊ើបអង្កេតជឿជាក់ថា លោក Joseph Orbeso បានបាញ់សម្លាប់ប្រពន្ធរបស់គាត់ឈ្មោះ Rachel Nguyen បន្ទាប់មកបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
កាំភ្លើងមួយដើមត្រូវបានគេរកឃើញនៅក្បែរសាកសព ហើយកាំភ្លើងនោះមានចុះបញ្ជីឈ្មោះរបស់លោក Joseph។
ម្ចាស់ផ្ទះសំណាក់ដែលស្ថិតនៅក្បែរឧទ្យាន បានរាយការណ៍ពីការបាត់ខ្លួនរបស់ ប្តីប្រពន្ធមួយគូនោះ នៅថ្ងៃទី ២៨ ខែកក្កដា ក្រោយពេលពួកគេមិនបានបង់លុយថ្លៃបន្ទប់។
លោក Joseph អាយុ ២២ និងប្រពន្ធគាត់អាយុ ២០ឆ្នាំ ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងសប្តាហ៍នេះ៕ ដោយ៖ សុភ័ក្ត្រ