ហេតុការណ៍កើតឡើងនៅក្រុង Andradina ប្រទេសប្រេស៊ីល មុននេះប៉ុន្មានថ្ងៃ ខណៈពេលដែលតារាសម្តែងសៀកម្នាក់ ក្នុងឯកសណ្ឋានមនុស្សពីងពាងបានធ្វើការយោលទោងលើរយៈកម្ពស់យ៉ាងខ្ពស់ តែចៃដន្យបានព្រលែងដៃមុនពេលដែលជើងខ្លួនថ្ពក់ជាប់នឹងទោងមួយទៀត បណ្តាលឲ្យធ្លាក់មកលើឆាកនៅពីមុខទស្សនិកជន។
ទិដ្ឋភាពនេះ ធ្វើឲ្យរោងសៀកមានភាពចលនាចល ដោយហេតុតែទស្សនិកជនតក់ស្លុតយ៉ាងខ្លាំងពេលឃើញទិដ្ឋភាពនេះផ្ទាល់។
តារាសម្តែងភ្លាត់ស្លៀតធ្លាក់លើឆាក
ជនរងគ្រោះបានធ្លាក់ពីរយៈកម្ពស់ជាង ៥ម៉ែត្រ រួចត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម។ ខ្សែវីដេអូ ត្រូវបានពីមុំថតពីរ នាខណៈពេលដែលជនរងគ្រោះធ្លាក់ចុះ។ បច្ចុប្បន្នគេនៅពុំទាន់ដឹងពីស្ថានភាពរបស់ជនរងគ្រោះឡើយ។
“ដំរីជើងបួនគង់មានភ្លាត់” កុំចេះតែហ៊ាន….!