Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱ​ម្ចាស់​ថ្លៃ ! បុគ្គលិក Naga ប្រមាណ ៣០០០ នាក់ នាំគ្នា​សម្រុក​ទៅធ្វើ​តេស្ត​កូ​វីដ​-១៩ លើក​ទី​២ ឡើង​ណែន​តាន់តាប់ ព្រឹក​មិញ​នេះ​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​គេ​បានឃើញ​មនុស្សម្នា​យ៉ាងច្រើន​ណែន​តាន់តាប់ ឈរ​ពាសពេញ​ដងផ្លូវ ស្ថិត​នៅមុខ​អគារ Naga 2 ដែល​នោះ​គឺ​សុទ្ធតែជា​បុគ្គលិក​ណាហ្គា​តែម្តង ដើម្បី​រង់ចាំ​ការធ្វើ​តេស្ត​ជា​លើក​ទី​២​។

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sithar Chhim បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក និង​រៀប​រាប់ទាំង​ការហួសចិត្ត​ថា​៖ «​បុគ្គលិក​ណាហ្គា ២​ប្រហែល ៣០០០​នាក់ ដែល​បានធ្វើ​តេស្តរ​កកូ​វីដ ១៩​លើក​ទី ១​កាល ពី​ខែកុម្ភៈ ចំនួន ៣​ថ្ងៃ ឥឡូវ​តម្រូវ​ឲ្យ​មក​ធ្វើតេស្ត​លើក​ទី ២​តែមួយ​ថ្ងៃ​ហើយ​នេះ ជា​ស្ថានភាព​កន្លែង​ធ្វើតេស្ដ​តើ​ក្រសួង សុខាភិបាល​កំពុង​ធ្វើ​អ្វី ? ទប់ស្កាត់​ការរីក​រាលដាល ឬ​បន្ថែម ? 12-03-21»​។​

​ក្រោយពី​បានឃើញ​បែបនេះ មហាជន​បាន​សម្តែង​ការហួសចិត្ត​ផងដែរ​ថា​៖ «​ជិតៗ​គ្នា បើ​មាន​ម្នាក់​កើត​ឆ្លង ដឹង​តែ​ចម្លង​ពេញ​ហ្នឹងហើយ ទោះ​ពាក់​ម៉ាស់​ក៏ដោយ​, បើ​មិន​ឆ្លង​ក៏​ត្រូវតែ​ឆ្លង​ដែរ បើ​ច្រើន​ដល់​ម្លឹ​ងៗ​»​។​

​រីឯ​អ្នក​ខ្លះទៀត ក៏បាន​លើកឡើងថា​៖ «​បុគ្គលិក​ច្រើន​នាក់ បើ​ធ្វើតេស្ដ​តែមួយ​ថ្ងៃ​បែបនេះ គឺ​ពិបាក​និង​រក្សារ​គំលាត​សុ​វត្តិភាព​ណាស់​ទីធ្លា តូច​មនុស្ស​ច្រើន​, តាមដាន​ព័ត៌មាន​រាល់ថ្ងៃ ចង់​កើត​ជំងឺផ្លូវចិត្ត​ហើយ ដល់ពេល​ឃើញ​អ៊ីចឹង ចង់តែ​ទៅ​លោតទឹក​សម្លាប់ខ្លួន​ទេ​, គ្មាន​សណ្តាប់ធ្នាប់​សោះ ឆ្លង​ងាប់​អស់​ឡូ​វហើយ​,….»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×