Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកច្បាប់​សាលាដំបូង​រាជធានី​ភ្នំពេញ ជំនួប​ជាមួយ​ទីប្រឹក្សា​ច្បាប់​ជប៉ុន សហការគ្នា​លើ​វិស័យ​ច្បាប់​និង​យុត្តិធម៌​

​ភ្នំពេញ ៖ ឯកឧត្ដម តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ អមដោយ​លោក​អនុប្រធាន​សាលាដំបូង និង​លោក​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល បាន​ជួប​ទីប្រឹក្សា​ច្បាប់ នៃ​គម្រោង​អភិវឌ្ឍន៍​ច្បាប់ និង​យុត្តិធម៌ នៃ​ទីភ្នាក់ងារ​សហ ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) នា​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ នៅ​បន្ទប់​ប្រជុំ​ប្រធាន​សាលាដំបូង​។​

​លោកស្រី SASAKI Yoshie ទីប្រឹក្សា​ច្បាប់ នៃ​គម្រោង​អភិវឌ្ឍន៍​ច្បាប់ និង​យុត្តិធម៌ ដែល​ចប់​អាណត្តិ​បាន​អរគុណ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សហការ​ដោយផ្ទាល់ និង​ប្រយោល​ក្នុង​គម្រោង​របស់លោក​ស្រី ហើយ​លោកស្រី​បាន​ជម្រាបលា​ដោយ​មាតុភូមិនិវត្តន៍​នៅក្នុង​ខែ​នេះ​ផងដែរ​។​

​លោកស្រី SASAKI Yoshie បាន​ណែនាំ​លោក KINNO Tatsuaki ដែលជា​អ្នក​ជំនួស​លោកស្រី ដល់​សាលាដំបូង និង​សុំឱ្យ​សាលាដំបូង​បន្ត​សហការ​ជាមួយ​លោក KINNO Tatsuaki ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​នៃ​អាណត្តិ​របស់ខ្លួន​ផងដែរ​។​

​ក្នុងជំនួប​នេះ ឯកឧត្ដម​ប្រធាន​សាលាដំបូង បាន​ជូន​លោក លោកស្រី​ទីប្រឹក្សា ទស្សនា​ការិយាល័យ​លេខាធិការដ្ឋាន​រដ្ឋបាល​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×