Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សង្វេក​ណាស់! ​នារី​​រូប​​ស្រស់​​សោ​​នៅ​តែ​បង្ហាញ​ក្តី​​ស្រលាញ់​​រឹត​​ទ្វេ ថ្វី​បើ​​មិត្ត​​ប្រុស​​កើត​​ជំងឺ​មហារីក​​មុខ​​ដ៏​​សាហាវ​​ដំណាក់​កាល​​ចុង​ក្រោយ!​

spot_img

​នារី​មាន​រូបឆោម​ដ៏​ស្រស់​សោភា​ម្នាក់ នៅក្នុង​ប្រទេស​ថៃ បាន​កំពុង​បង្ហាញ​ដល់​យើងទាំងអស់គ្នា​ដឹងថា «​ស្នេហា​ពិត​» នៅតែមាន​នៅក្នុង​លោក​នេះ ហើយ​រឿងរ៉ាវ​របស់​នាង និង​មិត្ត​ប្រុស​ដ៏​កំសត់ បាន​កំពុង​ធ្វើ​ឲ្យ​រំជួល​បេះដូង​មនុស្ស​គ្រប់ៗ​គ្នា នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។​

​នារី​ម្នាក់​ឈ្មោះ Atittaya Chumkeaw បាន​កំពុង​មើលថែ​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​មិត្ត​ប្រុស​ជាទី​ស្រលាញ់​របស់​នាង​ឈ្មោះ Pooh Chokchai Kaew ដែល​បាន​រង​ទទួល​ជំងឺមហារីក​ភ្នែក​ដំណាក់កាល​ចុងក្រោយ ដែល​បង្ក​ឲ្យ​ដុំ​សាច់​រីក​រាលដាល​ពាសពេញ​ផ្ទៃមុខ​របស់គាត់​តែម្តង ។​

​ក្នុងអំឡុង​ខួបកំណើត​ស្នេហ៍​៣​ឆ្នាំ​របស់​ពួកគេ គូស្នេហ៍​វ័យក្មេង​នេះ បាន​ផុស​រូប​នៅលើ​អន​ឡាញ ហើយ​វា​ក៏​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ។​

Attitaya បានដាក់​ចំណងជើង​នៃ​រូបថត​ខួប​៣​ឆ្នាំ​របស់​នាង​ថា «​នេះ​ជា​ខួប​៣​ឆ្នាំ​របស់​ពួកយើង​ទាំងពីរ ហើយ​ក្តី​ស្រលាញ់​នៅតែ​ដដែល​!» ។​

​គេ​បាន​យល់ឃើញថា ប្អូនប្រុស Kaew បាន​រង​ទទួល​ជំងឺ​ម្យ៉ាង​មាន​ឈ្មោះថា retinoblastoma (​ដុំ​នៅ​រ៉េ​ទីន​), ជា​ប្រភេទ​មហារីក​ដ៏​កម្រ​មួយ ដែល​ចាប់ផ្តើម​ពី​រេ​ទីន ដែលជា​ផ្នែក​មួយ​នៃ​ភ្នែក​ទទួលខុស​រ៉ាប់រង​សម្រាប់​រាវរក​ពន្លឺ ។​

​យោងតាម​គ្រួសារ​របស់គាត់​, នោះ​លក្ខខណ្ឌ​របស់ Kaew ពុំមាន​ជម្រើស​ព្យាបាល​ផ្សេងទៀត​នោះទេ ព្រោះ​វា​ជា​ជំងឺ​ដ៏​កម្រ ។​

​ទោះយ៉ាងណា បុរស​អាយុ ២១ ឆ្នាំ ដ៏​អភ័ព្វ​រូបនេះ នៅតែមាន «​ក្តីសង្ឃឹម​សម្រាប់​ទៅលើ​អព្ភូតហេតុ​មួយ ហើយ​ថា ដុំ​សាច់​នោះ​នឹង​រលាយបាត់​» ។​

​យោងតាម Daily Mail នោះ​សមាជិក​ជា Moderator របស់​គ្រុប​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បានសរសេរថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ប្អូនស្រី​ម្នាក់នេះ ដែល​កំពុងស្ថិត​នៅក្បែរ​ដៃគូ​របស់​នាង ។ អ្នកគាំទ្រ​ជាច្រើន​និយាយថា សេចក្តីស្រលាញ់​ដែល​នាង​កំពុងផ្តល់​ឲ្យ​មិត្ត​ប្រុស​របស់​នាង គឺជា​រឿង​ដ៏​ល្អ​បំផុត ដែល​នាង​អាច​ផ្តល់​ឲ្យ​គាត់ ។ រឿងនេះ​អាច​ឲ្យ​មាន​អព្ភូតហេតុ​កើតឡើង​» ។​

​ទន្ទឹម​នោះ​នេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត ក៏បាន​ផ្ញើ​សារ​ជូនពរ​ល្អៗ​ដល់​អ្នក​ទាំងពីរ​តាមរយៈ​ខ​មិន​ខាងក្រោម​យ៉ាង​ដូច្នេះ​ថា​៖

«​សូម​ឆាប់​ជាសះស្បើយ​ឆាប់ៗ​ណា៎​!»

«​សូម​រីករាយ​…!»

«​កុំ​បាក់​ទឹកចិត្ត ស៊ូៗ​!!»

«​សូម​បន្ត​ប្រយុទ្ធប្រឆាំង​នូវ​​អ្វីៗ​ដែល​កំពុង​កើតឡើង​ចំពោះ​អ្នក​ទាំងពីរ​»

«​នេះ​គឺជា​សេ្ន​ហា​ដ៏​ពិតប្រាកដ​មួយ​»

ប្រែ​សម្រួល​ដោយ​៖ ចន្ទី 

spot_img
×