Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ​សុខា ប្រគល់​រថយន្ត​១​គ្រឿង និង​ម៉ូតូ​ចំនួន​១៦​គ្រឿង សម្រាប់​បម្រើ​ការងារ តាម​មណ្ឌល​សុខភាព​ទាំង​១៦ ក្នុងស្រុក​រមាសហែក​

spot_img

​ខេត្តស្វាយរៀង ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា សមាជិក​អចិ​ន្ត្រែ​យ៍​គណៈកម្មាធិកា​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល ចុះ​មូលដ្ឋាន​ស្រុក​រមាសហែក​
​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ មីនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​រថយន្ត​១​គ្រឿង ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង និង​ជំងឺ​កូ​វីដ​១៩ ស្រុក​រមាសហែក និង​ម៉ូតូ​ចំនួន​១៦​គ្រឿង ដល់​មន្ត្រី​សុខាភិបាល​សម្រាប់ បម្រើ​ការងារ​តាម​មណ្ឌល​សុខភាព​ទាំង​១៦ ក្នុងស្រុក​រមាសហែក និង​បានផ្តល់​ម៉ាស៊ីន​វាស់​កំដៅ​៥០​គ្រឿង មួកសុវត្ថិភាព​៥០​ផងដែរ​។

​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក​បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ កន្លងមក​នៅ​ឆ្នាំ​២០២០​រដ្ឋបាល​ស្រុក​រមាសហែក​បាន​បង្កើត​ច្រក​គោលដៅ​០៥​ទីតាំង​តាម​ព្រំដែន​រវាង​ខេត្តព្រៃវែង _​ស្វាយរៀង ក្នុងការ​ត្រួតពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ​ជា​ពលករ​ដែល​វិលត្រឡប់ មកពី​បណ្តា​ខេត្ត​នានា​ក្នុង​និង​ក្រៅប្រទេស​។ មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ខេត្ត​នៅ​វត្ត​អណ្តូង​ត្ត​បែក​និង​សាលាបឋមសិក្សា​អណ្តូង​ត្របែក​និង​ច​ត្តា​ឡី​សក័ក​ម្រិ​ត​១ តាម​កំណត់​គោលដៅ គឺ​សាល​បឋមសិក្សា​តាម​បណ្តា​ឃុំ​ចំនួន​១៥​ទីតាំង​។ មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​ខេត្ត​នៅ​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ស្រុក​រមាសហែក​។

​លោក​អភិបាលស្រុក​បាន​បន្តថា សមិទ្ធផល​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ការត្រួតពិនិត្យ​សុខភាព​និង​ស្គែ​ន​កំដៅ​ពលករ​មកពី​បណ្តា​ខេត្ត​នានា ក្នុង​និង​ក្រៅប្រទេស​។ ១,​ប៉ុស្តិ៍​វត្ត​អណ្តូង​ត្របែក​(​ច្រក​កំចាយមារ​-​អណ្តូង​ត្របែក​)១១៦​នាក់​ស្រី​៥៣​នាក់​។ ២,​ប៉ុស្តិ៍​ក្រសាំង​១(​ច្រក​កំចាយមារ​-​កំ​រ៉ែ​ង​) ចំនួន​៨១​នាក់​ស្រី​៣៣​នាក់​។ ៣,​ប៉ុស្តិ៍​ក្រសាំង​២ (​ច្រក​កំចាយមារ​-​វត្ត​តា​មិញ​)២៥៩​នាក់​ស្រី​១០០​នាក់​។ ៤,​ប៉ុស្តិ៍​សាលាបឋមសិក្សា​ម្រាម (​ច្រក​មេសាង​-​បឹង​ភេ​)៦៩​នាក់​ស្រី​៣​នាក់​។ ៥,​ប៉ុស្តិ៍​វត្ត​បាល​ង្គ័​ជា​(​ច្រក​មេសាង​-​វត្ត​បាល​ង្គ័​ជា​)៦២​នាក់​ស្រី​៣០​នាក់​សរុប​៥៩៣​នាក់​ស្រី​២៤៧​នាក់​។​
​ក​-​ពលករ​ចំណាកស្រុក​មកពី​ក្រៅប្រទេស​សរុប​១,៥០៤​នាក់​ស្រី​៥០៨​នាក់ ក្នុងនោះ​មកពី​សហរដ្ឋ​អាមេរិក ០១​នាក់​ប្រុស មកពី​ប្រទេស​រុស្ស៊ី​០១​នាក់ ប្រុស មកពី​ប្រទេស​ម៉​ឡេ​ស៊ី​០៤​នាក់​ស្រី​៣​នាក់ មកពី​ប្រទេស​កូរ៉េ ៥៦​នាក់​ស្រី​១២​នាក់ មកពី​ប្រទេស​ជប៉ុន​០៣​នាក់ និង​មកពី​ប្រទេស​ថៃ ១,៤៣៥​នាក់​នាក់​ស្រី​៤៩៣​នាក់​។ ខ​-​ពលករ​មកពី​ក្រៅប្រទេស​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន​១៣៧​នាក់​ស្រី​៦៤​នាក់​។​គ​-​ពលករ​និង​សិក្ខាកាម​នគ​បាល​(​មិនមែន​ប្រជាពលរដ្ឋ​ស្រុក​រមាសហែក​)​មកពី​ក្រៅប្រទេស​បានធ្វើ​ច​ត្តា​ឡី​សក័ក​ម្រិ​ត​២​ខេត្ត​ចំនួន​៥៥​នាក់​ស្រី​១៣​នាក់​កឺ​៖​សិក្ខាកាម​នគ​បាល​មកពី​ប្រ​ទេ​វៀតណាម​២៦​នាក់ ពលករ​មកពី​ប្រទេស​វៀតណាម​២៦​នាក់​ស្រី​១០​នាក់​និង​ពលករ ជា​នារី​រងគ្រោះ​មកពី​ប្រទេស​ចិន ចំនួន​០៣​នាក់​ស្រី​។​
​ឃ​-​ពលករ​បានធ្វើ​ច​ត្តា​ឡី​សក័ក​ម្រិ​ត​២ ខេត្ត​សរុប​៦២៣​នាក់​ស្រី​២៣៩​នាក់ ហើយ​បាន​យក​សំណាក​ទៅ​វិភាគ​រោគវិនិច្ឆ័យ​កូ​វីដ​១៩ លើក​ទី​១​ចំនួន​១,៦២៣​នាក់​ស្រី​២៣៩​នាក់​លើក​ទី​២ ចំនួន​៥៦៥​នាក់​ស្រី​២១៤​នាក់​លទ្ធផល (​អវិជ្ជមាន​)​។​ដោយឡែក នៅ​ឆ្នាំ​២០២១​នេះ មណ្ឌល​ធ្វើ​ច​ត្តា​ឡី​សក័ក​ម្រិ​ត​២ ខេត្ត​នៅ​ឃុំ​មុខដា និង​ដោយ​ឯកភាព​កំណត់​យក​គ្រប់​ទីស្នាក់ការ​
​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់ឃុំ​ធ្វើជា​កន្លែង​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ដែល​វិលត្រឡប់​ក្រៅប្រទេស មក​ផ្ទះសម្បែង​វិញ​។ បាន​បង្កើត​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​និង​ជម្ងឺ​កូ​វីដ​១៩ ថ្នាក់​ខេត្ត ថ្នាក់ស្រុក ក្រុង​និ​អនុគណកម្មការ​ថ្នាក់ឃុំ​សង្កាត់​ដើម្បី​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ឆ្លើយតប​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​។

​នាឱកាស​នោះ ឯកឧត្តម​សៅ សុខា ប្រធាន​ក្រុមការងារ​គណកម្មាធិកា​រ​កណ្តាល​ចុះ​មូលដ្ឋាន ជួយ​ស្រុក​រមាសហែក​បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ថ្នាក់​ខេត្ត​ថ្នាក់ស្រុក​ឃុំ និង​កងកម្លាំង​នគ​បាល កងរាជអាវុធហត្ថ កងយោធពល​ខេមរភូមិន្ទ​បាន​សហការគ្នា​ល្អ​ជាមួយ​មន្ត្រី​សុខាភិបាល ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ ១៩ ក្នុង​ឆ្នាំ​២០២០ បាន​ជោគជ័យ (​អវិជ្ជមាន​)​សូម​កោតសរសើរ​យុទ្ធជន​អាវ ស កងកម្លាំង​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​អនុវត្តតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល ការពារ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ស្រុក​រមាសហែក (​អវិជ្ជមាន​កូ​វីដ​១៩ )​នេះ​គឺ​ជោគជ័យ​ហើយ​ត្រូវតែ​បន្ត​អនុវត្ត​វិធាន (៣​ការពារ ០៣​កុំ​)​ឲ្យ​មាន​ប្រសិទ្ធិភាព​។ ឯកឧត្តម​ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ដែល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ជនរួមជាតិ​ទាំង​សូម​ជន​ពរមាន​សុខភាព​ល្អ​ទាំងអស់គ្នា​។

​ឯកឧត្តម​បន្តថា ការធ្វើ​ច​ត្តា​ឡី​ស័ក គឺជា​ការរក្សា កម្លា​ត ដូច្នេះ​ត្រូវ​រៀបចំ​ដាក់​គ្រែ ឲ្យ​បាន​ចម្ងាយ​២​ម៉ែត្រ​ពីគ្នា និង​ឲ្យ​មាន​បរិស្ថាន​ល្អ គោលការណ៍​ទី​១​ធានា​សុខភាព​ជូន​ប្រជាពលរដ្ឋ កន្លែង​ស្នាក់នៅ​ស្អាត ត្រូវ​ផ្តល់​ឃី​ដ​១ (​មុង ១ ភួយ​១ កន្ទេល​១ ខ្នើយ​១ និង​ក្រមារ​១)​ម្ហូបអាហារ​ហូបចុក​គ្រប់គ្រាន់ ទឹក​ប្រើប្រាស់ ភ្លើង បង្គន់​អនាម័យ មាន​ទូរទស្សន៍​មើល​កំសាន្ត​ដោយមាន​VCD ចាក់​ស្បត​អប់រំ​រូបភាព​កូនក្មេង​ស្លាប់​ដោយ​កូ​វីដ​១៩ ការយក​សំណាក​ក្មេង​យំ ការនាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​១៩ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​កូ​វីដ​១៩ អនុ​ក្រិ​ត្យ ស្តីពី​បទល្មើស ការផាកពិន័យ នៃ​បទល្មើស​កូ​វីដ​១៩ និង​វិធាន ការ ៣​ការពារ ៣​កុំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​មើល​ហើយ​បាន​យល់​។ ត្រៀម​ឃី​ដ ក្នុង​១​ឃុំ​២០​ឈី​ដ​ស្មើ​១៦​ឃុំ​៣២០​ឃី​ដ ហើយ​បើ​មាន​ពលករ​មក​ធ្វើ​ច​ត្តា​ឡី​ស​ក័​នៅ​ឃុំ​ណា​១០​នាក់​ត្រូ​វិ​ចែក​១០​ទិញ​ថែម​១០​ឲ្យ​គ្រប់​ត្រៀម​២០​ឃី​ដ​វិញ​ចំពោះ​ពលករ​ដែល​ធ្វើ​ច​ត្តា​ឡី​ស​ក័​គ្រប់​១៤​ថ្ងៃ​អវិជ្ជមាន​ត្រឡប់ទៅផ្ទះ​វិញ​គឺ​ឲ្យ​យក​ឃី​ដ​ទៅផ្ទះ​តែម្តង​៕​ រក្សាសិទ្ធិដោយ៖វ៉ៃ​កូ​

spot_img
×