Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដល់​ថ្ងៃនេះ អង្គការ​សុខភាព​ពិភពលោក ( WHO) នៅតែ​អំពាវនាវ​ឲ្យ​ចាក់​វ៉ាក់សាំង AstraZeneca ខណៈ​ប្រទេស​អូស្ត្រាលី​កំពុងដំណើរការ​ចាក់​

​បើតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CNA ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នា​ព្រឹក ថ្ងៃ​អង្គារ ទី​១៦ ខែមីនា ឆ្នាំ​២០២១ អង្គការ​សុខភាព​ពិភពលោក WHO បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ទាំងអស់​កុំ​បញ្ឈប់ ឬ​ផ្អាក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង COVID-19 បើទោះជា​មាន​ប្រទេស​អឺរ៉ុប​ជាច្រើន និង​ប្រទេសមួយ​ក្នុង​តំបន់​អាស៊ី បានសម្រេច​ចិត្ត​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង របស់​ក្រុមហ៊ុន AstraZeneca ដោយសារតែ​បារម្ភ​ពី​បញ្ហា​កំណក​ឈាម​ក្នុង​សរសៃឈាម ដែល​ផ្ទុយ​ពី​ប្រទេស​អូស្ត្រាលី​នៅតែ​ដំណើរ​ការចាក់​វ៉ាក់សាំង AstraZeneca នេះ​ដដែល​។

​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានប្រកាសថា នឹង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ឡើងវិញ​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​ឥណ្ឌូណេស៊ី​វិញ​បាន​អះអាងថា ខ្លួន​នឹង​បន្ត​រង់​ចាំមើល​លទ្ធផល​នៃ​ការស៊ើបអង្កេត​សិន បន្ទាប់ពី​ហូ​ឡង់ និង​អ៊ែរ​ឡង់ ប្រកាស​ផ្អាក​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន​មួយ​នេះ កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​។​

​អ្នកនាំពាក្យ​អង្គការ WHO លោក គ្រី​ស្ទា​ន លីន​ដ៍​ម៉ៃ​យឺ (Christian Lindmeier) បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ទាំងអស់ ថា សូមកុំ​បញ្ឈប់ ឬ​ផ្អាក​យុទ្ធនា​ការចាក់​វ៉ាក់សាំង នៅក្នុង​ដំណាក់កាល​ដ៏​សំខាន់​នេះ ដោយ​បញ្ជាក់ថា «​មកទល់នឹង​ថ្ងៃនេះ មិនមាន​ភស្ដុតាង​ណាមួយ​បញ្ជាក់ថា ឧ​ប្ប​ដិ​ហេតុដែល​បានកើត​ឡើង គឺ​ត្រូវបាន​បង្កឡើង ឬ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង AstraZeneca នោះទេ​… ហើយ​វា​គឺជា​ពេលវេលា​ដ៏​សំខាន់ ក្នុង​ការបន្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ជីវិត​មនុស្ស និង​កម្ចាត់​ជំងឺ​ដ៏​សាហាវ​មួយ​នេះ​។

​ងាក​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​, ថ្នាក់ដឹកនាំ​ក្រសួង​រតនាគារ​អូស្ត្រាលី លោក ចូ​ស ហ្វ្រា​យ​ដិ​ន​ប៊ឺ​ក (Josh Frydenberg) នៅ​ថ្ងៃ​អង្គារ​នេះ បានបញ្ជាក់​ជាថ្មី​ថា ប្រទេស​អូស្ត្រាលី​គ្មាន​ផែនការ​បញ្ឈប់ ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុម​ហ៊ុម​ផលិត​ឱសថ​អង់គ្លេស AstraZeneca ឡើយ​, ដោយ​និយតករ​ឱសថ​អ៊ឺរ៉ុប និង​អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ហើយ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​អភិវឌ្ឍ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស AstraZeneca គឺមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ដូច្នេះ​យើង​នឹង​បន្ត​អនុវត្ត​ការចាក់​វ៉ាក់សាំង​នេះ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×