អ្នកលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុក១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីលោក ងុិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបជាបន្តបន្ទាប់ កាលពីវេលាម៉ោង វេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនចម្រុះម៉ាក សរុបចំនួន ១០,១៦៨ គ្រឿង ក្នុងនោះមាន ម៉ាស៊ីនជក់ ៤,២៦៨ដើម, ក្បាលជក់ចម្រុះម៉ាក ចំនួន ៥,៩០០ក្បាល ព្រមទាំង ឃាត់ខ្លួនជនសង្ស័យជាអ្នកលក់ និងម្ចាស់ទីតាំងចំនួន០២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជា ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ៕រក្សាសិទ្ធដោយ៖សុទ្ធលី
















