Sunday, March 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាសនាចំនួន៤នៅកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមនីយកម្មនិងសាមគ្គីភាព

ខេត្តកំពង់ចាម:”នៅក្នុងខេត្តកំពង់ចាមមានសាសនាចំនួន៤គឺព្រះពុទ្ធសាសនាអ៊ីស្លាមសាសនា គ្រីស្ទសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាពសាសនាយ៉ាងទូលំទូលាយប្រកបដោយសុខដុមរមនាពុំដែលមានអធិករអន្តរសាសនាកើតឡើងឡើយ។ហើយនេះពិតជាមោទនភាពចំពោះប្រជាពលរដ្ឋកម្ពុជាដែលគោរពកាន់សាសនាផ្សេងៗប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរក្រោមម្លប់សន្តិភាពជាតិ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសសំណេះសំណាលនិងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន ៦០០គ្រួសារ នៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលធ្វើឡើងថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៦។ជាមួយនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានគណៈចលនាសាសនិកអ៊ីស្លាមកម្ពុជា។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានលើកឡើងថា: ក្នុងនាមរដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជាពិសេសឯកឧត្តទេសរដ្ឋមន្ត្រី ដែលបានខិតខំគៀរគរជំនួយឧបត្ថម្ភដល់បងប្អូនឥស្លាមនាឱកាសខែរ៉ាម៉ាឌន។ហើយថ្ងៃនេះជាថ្ងៃទី ១០នៃខែរ៉ាម៉ាឌន ដែលអ្នកកាន់សាសនាឥស្លាម កំពុងប្រារព្ធប្រតិបត្តិតមហាពេញមួយថ្ងៃរយៈពេលមួយខែចាប់ពីមុនថ្ងៃរះរហូតដល់ថ្ងៃលិច។ការបួសរ៉ាម៉ាដនជាកាតព្វកិច្ចរបស់មូស្លីមគ្រប់រូបទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងចាប់ពីអាយុពេញវ័យឡើងទៅ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបន្តឲ្យដឹងទៀតថា ជាមួយនោះរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ផ្ដល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ។ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយសាសនា ប្រឆាំងរាល់ទង្វើរើសអើងនានាសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ និយាយរួមខេត្តកំពង់ចាមមានសមាគមខ្មែរស្លាមរស់នៅគឺមាន៩ក្រុង-ស្រុកមានភូមិចំនួន៣១ភូមិមានព្រះវិហារចំនួន៣២ វិហារមានសាលារៀនសាសនាចំនួន៤០សាលា។
មានគ្រួសារចំនួន៩១០០គ្រួសារមានប្រជាជនសរុបចំនួន៣៣៨០០នាក់ស្រីប្រមាណចំនួន១៧៩០០នាក់ មានគ្រូបង្រៀនចំនួន ២០៩នាក់ ស្ត្រីចំនួន ៤៩នាក់ក្នុងនោះមានគ្រូបង្រៀនក្របខណ្ឌចំនួន៧៦នាក់។ស្ត្រីចំនួន១៦នាក់។ ដោយឡែកនៅភូមិព្រែកបាក់ មានគ្រួសារចំនួន៨៧៣ គ្រួសារ។ ជាមួយនោះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាបនិកសន្តិភាពតាំងពីដើមរាងមកក្នុងបុព្វហេតុប្រទេសជាតិសាសនានិងប្រជាជនគ្រប់ស្រទាប់ពណ៌សម្បុរនិងជាតិសាសន៍។
លើសពីនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់បើកទូលាយនៅជំនឿនៃការគោរពសាសនាឥស្លាមដូចជា÷សិស្ស-និស្សិតអ៊ីស្លាមអាចស្លៀកសំលៀកបំពាក់ប្រពៃណីឥស្លាមនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត បងប្អូនជាស្ត្រីអាចទទូរក្បាលនិងបុរសអាចពាក់មួកកាតឹបថតរូប សម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាលនានាដូចជាអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែន។ល៕ភ្នំប្រុសភ្នំស្រី

×