Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ Live ចប់​ភ្លាម ឧកញ៉ា ឌួង ឆាយ ទម្លាយ​សារ​សំឡេង​អតីត​ភរិយា​ហាម​ខ្លួន និង​គ្រួសារ​ចេញចូល​ផ្ទះ និង​ព្រមទាំង​ឆាត​ឈ្លោះ​គ្នា​បែកផ្សែង​រឿង​…. (​វីដេអូ​)

​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចហើយ ចំពោះ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កំពុង​ក្តៅ​នៅលើ​បណ្តាញ​សង្គម ក្រោយ​អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បញ្ចេញ​វីដេអូ​អតីត​ស្វាមី ឧកញ៉ា ឌួង ឆាយ បាន​ប្រើ​អំពើហិង្សា​មកលើ​ខ្លួន​ជាច្រើន​ដង និង​មាន​លក្ខណៈ​សាហាវៗ ដែល​កំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​ការរិះគន់ និង​គួរ​ឲ្យ​ស្អប់ខ្ពើម​ជាខ្លាំង​។​

​តែ​ទោះយ៉ាងណា ក្រោយ​វីដេអូ​ផ្ទុះឡើង ជាមួយ​មតិ​រិះគន់ និង​ប្រតិកម្ម​ជាច្រើន ឧកញ៉ា ឌួង ឆាយ ក៏​បានចេញ​វីដេអូ​បកស្រាយ និង​ក៏​ដូច​ទទួលស្គាល់​នូវ​រាល់​កំហុស​ទាំងអស់នោះ ដែល​មិនគួរ​លើកដៃ​ប្រើ​ហិង្សា​លើ​ភរិយា​សោះឡើយ ប៉ុន្តែ បាន​និយាយថា ការអត់ធ្មត់​គឺមាន​ដែន​កំណត់​។ ដែល​ក្នុងនោះ​មូលហេតុ​សំខាន់ៗ​ដូចជា​ទប់​កំហឹង​មិនបាន ដោយសារ​អតីត​ភរិយា​បង្ខំ​ខ្លួន​ឲ្យ​ក្រៀវ​ប្រដាប់ភេទ ព្រោះ​ខ្លាច​មាន​ស្រី​ក្រៅ និង​ឈានដល់​មានកូន​, ប្រពន្ធ​មាន​ប្រុស​ផ្សេង និង​ប្រពន្ធ​ជេរ​ដល់​ម៉ែឪ​ជាដើម​។​

​យ៉ាងណាមិញ ក្រោយ​ចេញ​វីដេអូ​បកស្រាយ​ទាំង​ស្រក់​ទឹកភ្នែក​រួចមក ឧកញ៉ា ឌួង ឆាយ ក៏បាន​បញ្ចេញ​សារ​សម្លេង​អតីត​ភរិយា​ប្រាប់​ទៅ​អ្នកបម្រើ ហាម​ទទួល​ទូរស័ព្ទ​របស់ខ្លួន ហាម​បើកទ្វារ​ឲ្យ​ឪពុកម្តាយ និង​លោក ឌួង ឆាយ ផ្ទាល់ ចូល​ផ្ទះ​ជាដាច់ខាត ចាប់ពី​ថ្ងៃនេះ​តទៅ និង​ព្រមទាំង​ឆាត​ឆ្លើយឆ្លង​គ្នា​ជាមួយ​អតីត​ភរិយា ឈ្លោះ​គ្នា​ឡើង​បែកផ្សែង​រឿង​ចែកទ្រព្យ​សម្បត្តិ​គ្នា​មិនត្រូវ ខណៈពេលដែល ឌួង ឆាយ ឆាត​មកសុំ​អង្វរ​ការ​អភ័យ​ឲ្យ​ធ្វើ​អ្វី​ក៏​ធ្វើតាម ដោយ​ហៅ​អូនៗ​ឡើង​ផ្អែម តែ​អ្នកនាង ដេ​ត ម៉ាលី​ណា មិន​ទទួលយក ដោយ​ហៅ​ទៅវិញ​សុទ្ធតែ​អា​ហែង អា​ថោក​កប់ៗ​មាត់​….៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×