Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុក​កោះអណ្ដែត ចុះ​យក​សំណាក​មនុស្ស​២​នាក់ ដែល​ត្រូវជា​ក្មួយ​អ្នកចូលរួម​ពិធីមង្គលការ នៅ​ស្រុក​សំរោង​

​តាកែវ ៖ លោក​គិ​ន ភក្ដី អភិបាល​នៃ​គណ​:​អភិបាលស្រុក និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ថ្នាក់ស្រុក រួមទាំង​មន្ត្រី​ជំនាញ​ជាច្រើនរូប​ទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែមីនា ឆ្នាំ​២០២១ បាន​ចុះ​យក​សំណាក​មនុស្ស​២​នាក់ ដែល​ត្រូវជា​ក្មួយ​របស់​គ្រូបង្រៀន​ម្នាក់​ដែល​បាន​ទៅ​ចូលរួម​ពិធីមង្គលការ​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង កាលពី​ថ្ងៃទី​១២ ខែមីនា កន្លងទៅ ។​

​លោក​គិ​ន ភក្ដី បានបញ្ជាក់​ឲ្យ​ដឹងថា មនុស្ស​២​នាក់ ដែល​ត្រូវយក​សំណាក​ទៅពិនិត្យ​នេះ មានឈ្មោះ​លោកស្រី ទិ​ត្យ ស៊ា​វ អាយុ ៤៧​ឆ្នាំ នឹង​ម្នាក់ទៀត កុមារី សៅ សុ​ដា​លី​ស អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​រលួស ឃុំ​ធ្លា​ប្រជុំ ស្រុក​កោះអណ្ដែត ដែល​ត្រូវជា​ម្ដាយ និង​ក្មួយ​របស់​ឈ្មោះ ពោន សារុន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​គ្រូបង្រៀន នៅ​វិទ្យាល័យ​សុខ​អាន​ដូង​ខ្ពស់ មានផ្ទះ​នៅ​ភូមិក​ន្តួ​ត​ធំ ឃុំ​ត្រឡាច ស្រុក​ទ្រាំង បាន​ជាប់​ពាក់ព័ន្ធ​ទៅ​ចូលរួម​ពិធីមង្គលការ​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ។​

​លោក គិ​ន ភក្តី បន្ថែមទៀតថា ក្រោយពី​បាន​យក​សំណាក​ទៅពិនិត្យ អាជ្ញាធរ​បានធ្វើ​ការណែនាំ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង រយៈពេល​១៤​ថ្ងៃ និង​ត្រូវ​អនុវត្តតាម​វិធានការ​៣​កុំ ៣​ការពារ ក៏ដូចជា​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​ផងដែរ ៕ រក្សា​សិទ្ធ​ដោយ​៖​សារឿន​

×