កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ក្នុងផេកហ្វេសប៊ុកផ្លូវការថា “បងប្អូនឈប់បាន ឈប់ទៅ” !!។
បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន២៦៦,៣១ហិកតា នៅទីតាំងផ្សេងៗគ្នាក្នុងភូមិសាស្ត្រឃុំតាសាល និង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
ដោយសារដំណាក់កាលនេះជាដំណាក់កាលដ៏ស្រួចស្រាល់ជាមួយនឹងការឆ្លងរីករាលដាល នៃជំងឺ covid-19 សូមអំពាវនាវដល់ពុកម៉ែមាមីងបងប្អូនមេត្តាកុំភ្លេចអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយត្រូវអនុវត្ត ៣ ការពារ បីកុំ ឲ្យបានខ្ជាប់ខ្ជួនជាដាច់ខាត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










