Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នកមាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ចំនួន​០១​នាក់​នៅ​បុរី​វិមាន​ភ្នំពេញ និង​ជនជាតិ​ចិន​២​នាក់ នៅ​ក្រុមហ៊ុន​អ៊ី​ហាង​

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ចំនួន​០១​នាក់ អាយុ ៣១ ឆ្នាំ ដែលមាន​ទីតាំងនៅ​បុរី​វិមាន​ភ្នំពេញ​។ ចំណែក​ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ចុះមក​យក​ជន​ជាតិចិន​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២​នាក់​
​នៅ​ចំណុច​ក្រុមហ៊ុន កាត់ដេរ​សម្លៀកបំពាក់ អ៊ី​ហាង​។​

យោងតាម​ផេ​ក​ផ្លូវការ​អភិបាលខណ្ឌ​ឬ​ស្សី​កែវ លោក​ជា ពិសី បាន​ឲ្យ​ដឹងថា អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ និង​០០​នាទី ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០១​នាក់ ឈ្មោះ ប៊ុត គីម​ឡី ភេទ​ស្រី អាយុ ៣១ ឆ្នាំ ដែលមាន​ទីតាំងនៅ​បុរី​វិមាន​ភ្នំពេញ ផ្ទះ​លេខ​៣៦V ផ្លូវ​៣៨០ ក្រុមទី​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ អ្នកជំងឺ​នេះ​ធ្លាប់​ទៅ​ហាង Metro Azura ខណ្ឌទួលគោក កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​កន្លងមក ក្នុងនោះ​មាន​អ្នកពាក់ព័ន្ធ​ចំនួន ០៤ នាក់ (​ស្រី​០៣​នាក់​)​។ បច្ចុប្បន្ន​អ្នកជំងឺ​ម្នាក់​ខាងលើនេះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៊ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke)​។

​រីឯ​អ្នក​ដែល​ពាក់ព័ន្ធ​ចំនួន ០៤ នាក់​ខាងលើ កំពុងស្នាក់នៅ​ក្នុងផ្ទះ ត្រូវបាន​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទីតាំង​នេះ និង​ត្រៀម​យក​សំណាក​នៅ​ថ្ងៃស្អែក ជា​ចុងក្រោយ អាជ្ញាធរ បានសម្រេច​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​។​

​ចំណែក​ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ចុះមក​យក​អ្នក​វិជ្ជមាន​កូ​វីដ​១៩ នៅវេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមហ៊ុន កាត់ដេរ​សម្លៀកបំពាក់ អ៊ី​ហាង (​ខេ​ម​បូ​ឌា​) អូ​អិ​ល​ធី​ឌី ផ្លូវ​បេតុង ក្រុមទី​២ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​ក្រុមគ្រូពេទ្យ​បានមក​យក អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២​នាក់ (​ជនជាតិ​ចិន​) គឺ​១-​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​ជនជាតិ​ចិន )​មុខរបរ​ប្រធាន​ក្រុម ហ៊ុន ស្នាក់នៅ​កន្លែងកើតហេតុ​។ ២-​ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​ជនជាតិ​ចិន ) មុខរបរ​ប្រធាន​គ្រប់គ្រង ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ផ្ទាល់ ។​

​បាន​ទៅយក​សំណាក​ដោយ​ខ្លួនឯង​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ សូ​វៀត កាលពី​ថ្ងៃទី​១៣ ខែមីនា ២០២១ ។ មានកម្ម​ករ​និ​យោ​ជិ​ក សរុប​ចំនួន​៥០៣​នាក់​បាន​ចេញពី​ក្នុង​ក្រុមហ៊ុន​ទៅផ្ទះ​ស្នាក់​រៀងខ្លួន ។ បច្ចុប្បន្ន​មាន​បុគ្គលិក ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ចំនួន ១០​នាក់​/​ស្រី​ចំនួន​០៦​នាក់​/​ជនជាតិ​ចិន​ចំនួន​០៥​នាក់​/​ជនជាតិខ្មែរ​ចំនួន​០៥​នាក់​។ ត្រូវបាន​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ក្រុមហ៊ុន​។​

​បច្ចុប្បន្ន​អ្នកជំងឺ​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​(The Great Duke)​។ ចំណែក​ទីតាំង​កើតហេតុ​ត្រូវបាន​ហ៊ុមព័ទ្ធ​ជា​បណ្ដោះ អាសន្ន​។ សូម​បងប្អូន​យកចិត្តទុកដាក់​ថែរក្សា ការពារ​សុខភាព​ខ្លួនឯង ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ដើម្បី​ជៀស​ឲ្យ​ឆ្ងាយ​ពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ ជាពិសេស​ស្តាប់​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ចាំបាច់​បំផុត ។​
​សូម​សំណាងល្អ ទទួលបាន​សុខភាព​ល្អ​ទាំងអស់គ្នា បងប្អូន​ខណ្ឌមានជ័យ​អើយ ៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​និង​សារឿន​

×