Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ថៃ ទទួល​ចាក់​វ៉ាក់សាំង AstraZeneca ដំបូង​គេ​បន្ទាប់ពី​មានការ​ភ័យខ្លាច​

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ​ចាន់​អូ​ចា បានទទួល​បានការ​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​សេនី​កា​ការពារ​ជំងឺ​កូ​វីដ​១៩​កាលពី​ថ្ងៃ​អង្គារ​ទី ១៦ ខែមីនា បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ត្រូវបាន​ពន្យារពេល​បណ្តោះអាសន្ន​លើ​បញ្ហា​សុវត្ថិភាព​។​

លោក​ប្រា​យុទ្ធ និង​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេងទៀត​បានចាប់ផ្តើម​ទទួល​វ៉ាក់សាំង​កាលពី​ថ្ងៃ​សុក្រ មុន​ពេលដែល​ប្រទេស​ថៃ​បាន​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង អា​ស្ត្រា​សេ​នេ​កា ក្រោយពី​មាន​របាយការណ៍​មួយ​បង្ហាញថា វ៉ាក់សាំង​អា​ស្ត្រា​សេ​នេ​កា បាន​បង្កឱ្យមាន​ឈាមកក​ក្នុង​ស​សៃ​ឈាម ដែល​ធ្វើអោយ​បណ្តាល​ប្រទេស​
​លោក​ប្រា​យុទ្ធ​បាន​ថ្លែងប្រាប់​ទៅកាន់​អ្នក​សារ​ព័​ត៍​មាននៅ​ក្នុង​វិមាន​រដ្ឋាភិបាល មុនពេល​រូបលោក​ទទួល​ចាក់​វ៉ាក់សាំង​ដៃ​ខាងឆ្វេង​ថា​៖«​ថ្ងៃនេះ​ខ្ញុំ​បង្កើន​ទំនុកចិត្ត​ទៅកាន់​សាធារណៈជន​ទូទៅ​។​

លោក​ប្រា​យុទ្ធ​ដែល​នឹង​ឈានចូល​វ័យ​៦៧​ឆ្នាំ​ក្នុង​ខែ​នេះ បាន​លើកឡើងថា សុខភាព​ក្នុង​ខ្លួន​របស់លោក​គឺ​ធម្មតា​បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​អា​ស្ត្រា​សេ​នេ​កា​រួច​។​

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ​បាន​មានប្រសាសន៍ថា ដំណើរ​ការចាក់​វ៉ាក់សាំង​នៅតែ​បន្ត ក្រោយពី​ប្រទេស​ជាច្រើន​បានបង្ហាញ​ថា មិនមាន​បញ្ហា​ឈាមកក​ក្នុង​ខ្លួន​ដែល​បណ្តាលមកពី​របស់​វ៉ាក់សាំង​អា​ស្ត្រា​សេ​នេ​កា​នោះឡើយ​។​

ប្រទេស​ថៃ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង ទៅលើ​បុគ្គលិក​សុខាភិបាល​ជួរមុខ និង​ក្រុមមនុស្ស​ដទៃទៀត រួមទាំង​មន្ត្រី​រដ្ឋាភិបាល​ដោយ​ប្រើប្រាស់​ការចាក់​វ៉ាក់សាំង​នាំចូល​ពី​ក្រៅប្រទេស ក្រៅ ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​ការចាក់​វ៉ាក់សាំង​របស់​ប្រទេស​ថៃ គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការបង្កើត​វ៉ាក់សាំង AstraZeneca ក្នុងស្រុក​ខ្លួនឯង​។​
​វ៉ាក់សាំង AstraZeneca គ្រោង​នឹង​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុកថៃ​ក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​ពី​ព្រះមហាក្សត្រ​ថៃ​ដែល​ផលិត​វ៉ាក់សាំង​ចំនួន ៦១ លាន​ដូ​ស​សម្រាប់​ទុក​បម្រុង​ចាក់​ចូល​ប្រជាពលរដ្ឋ​របស់ខ្លួន។​

​វ៉ាក់សាំង AstraZeneca ផលិត​ក្នង​ប្រទេស​ថៃ​នេះ​គឺ​មិនទាន់​រំពឹងថា​អាច​ប្រើប្រាស់​បាន​នៅឡើយ​នោះទេ​នៅ​ចុងខែ​មិថុនា​នេះ ស្រប​ពេលដែល​ប្រទេស​ថៃ​គ្រោង​ចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ។​

លោក​ប្រា​យុទ្ធ និង​សមាជិក​គណៈរដ្ឋមន្ត្រីរ​ប​ស់លោក បាន​ចាក់​វ៉ាក់សាំង AstraZeneca នាំចូល​ពី​ក្រៅប្រទេស​ចំនួន​១១៧.៣០០​ដូ​ស​ដែល​ប្រទេស​ថៃ​ទទួលបាន​សម្រាប់​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​កាលពី​
​នាពេល​កន្លងមក​ប្រទេស​ថៃ​បាន​នាំចូល​វ៉ាក់សាំង ការពារ​កូ​វីដ​១៩ Sinovac’s CoronaVac ចំនួន​២០០,០០០​ដូ​ស ក្នុងនោះ​ចំនួន​៨០០,០០០​ដូ​ស​ទៀត​នឹង​មកដល់​នៅ​ចុងខែ​នេះ ស្រប​ពេលដែល​វ៉ាក់សាំង​ចំនួន​១​លាន​ដូ​ស​ផ្សេងទៀត​នឹង​មកដល់​នៅក្នុង​ខែមេសា​ខាងមុខ​៕​ រក្សាសិទ្ធិដោយ ៖ CEN

×