Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោ​កក​ជំទាវ ម៉ែន សំអន ជំរុញ​ឲ្យ​មន្ត្រី​តាម​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​- ព្រឹទ្ធសភា និង​អធិការកិច្ច រាជធានី​-​ខេត្ត បន្ត​ផ្សព្វផ្សាយ​ច្បាប់​កូ​វីដ​-១៩​ដល់​ពលរដ្ឋ​

​ភ្នំពេញ​៖ បន្ទាប់ពី​ច្បាប់​ស្តីពី​វិធាន ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​- ១៩ និង​អនុ​ក្រិ​ត្យ​លេខ​៣៧ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​សុខា​ភិ បាល​ដើម្បី​ទប់ស្កាត់​កា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង ទៀត ដែល​ត្រូវ​បានប្រកាស​ឲ្យ​អនុវត្តន៍​ជាបន្ទាន់​រួចមក លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​តាម​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​- ព្រឹទ្ធសភា និង​អធិការកិច្ច រាជធានី​-​ខេត្ត ចូលរួម​ចុះ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ។ នេះ​បើតាម​ឲ្យ​ដឹង​ពី​ឯកឧត្តម ណុប ចាន់ណា​រិន្ទ អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា -​ព្រឹទ្ធ សភា និង​អធិការកិច្ច នៅថ្ងៃនេះ ។​

​ឯកឧត្តម ណុប ចាន់ណា​រិន្ទ បាន​បន្តថា ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធ សភា និង​អធិការកិច្ច ត្រូវបាន​រាជ​រដ្ឋា​ភិ បាល​ប្រគល់​បេសកកម្ម​ឲ្យ​ដឹកនាំ និង​គ្រប់គ្រង​រាល់​កិ​ថ្ច​ការសម្របសម្រួល ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​ធ្វើ​ការងារ​អធិការកិច្ច​លើ​គ្រប់​វិស័យ ក្នុងនោះ​ការផ្សព្វផ្សាយ​ច្បាប់​គឺជា​ផ្នែក​មួយ​នៃ​ការងារ​ស្នូល​ដែល​ត្រូវ​អនុវត្តន៍ ។​

​អ្នកនាំពាក្យ​រូបនេះ​បន្តថា បើទោះជា​បច្ចុប្បន្ន​បញ្ហា​ជំងឺ​រា​ត្បា​ត​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​សុខមាលភាព​របស់​ប្រជា ជន ការប៉ះពាល់​លើ​វិស័យសេដ្ឋកិច្ច និង​មាន​កិច្ចការ​មួយចំនួន​ត្រូវបាន​កាត់បន្ថយ​ក៏ពិតមែន តែ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ធ្វើការ​តាម​ជំនាញ​ដោយ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​រាជ​រដ្ឋា ភិ​បាល មិនត្រូវ​ទុក​ឲ្យ​រាំងស្ទះ​នូវ​កិច្ចការ​អាទិភាព​មួយចំនួន​ដែល​ទាក់ទង​សំណូមពរ ឬ​តម្រូវការ​ចាំបាច់រ​បស់​រាជរដ្ឋាភិបាល និង​ប្រជាជន​នោះឡើយ ។​

​ជាក់ស្តែង​នាពេលនេះ ការផ្សព្វផ្សាយ​ច្បាប់ និង​អនុ​ក្រិ​ត្យ ដែល​ត្រូវបាន​ដា​ឲ្យ​ប្រើប្រាស់​បន្ទាន់​នាពេលនេះ គឺជា​កត្តា ចាំបាច់​មិនអាច​ខ្វះ​បាន ក្នុងការ​ចូលរួម​ឲ្យ​អស់​លទ្ធភាព និង​គ្រប់​រូបភាព ដែល​អាចធ្វើ​ទៅបាន ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទាន់ពេលវេលា នឹង​បា​ដល់​ប្រជាជន​គ្រប់​មូលដ្ឋាន ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន ទៅលើ​មធ្យោបាយ​នៃ​ការផ្សព្វផ្សាយ ក្នុង​កាលៈទេសៈ​កូ​វីដ​-១៩ ដោយ​ត្រូវ​ចែករំលែក​ព័ត៌មាន​ទាំងនេះ​តាមរយៈ​បណ្តាញ សង្គម ឬ​ក្នុងពេល​ចុះ​បំពេញការងារ​ជា មួយ​រដ្ឋបាលខេត្ត​-​រាជធានី ខណៈ​ទទួល​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ឬ​តំបន់​ផ្សេងៗ​ចូល​មកដល់​ភូមិកំណើត ក្នុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​យ​ខ្មែរ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×