Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ណែនាំ​ក្រុមការងារ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ មានការ​ប្រុងប្រយ័ត្ន​

​ភ្នំពេញ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ណែនាំ​ឲ្យ ក្រុមការងារ​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងការពារជាតិ គួរតែមាន​ការប្រុងប្រយ័ត្ន ជាពិសេស​ក្រុម​សំភាសន៍​ជាមួយ​អ្នក​ដែល​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ គឺ​ត្រូវតែ​ប្រុងប្រយ័ត្ន ទាំង​ការសំភាសន៍ ទាំង​ដំណើរ​ការចាក់​វ៉ាក់សាំង និង​ការពារ​ខ្លួន​ឲ្យ​បាន​ម៉ត់ចត់​។​

​សម្តេច​ពិជ័យ​សេនា​បញ្ជាក់ថា ជាពិសេស​គឺ​ក្រុមគ្រូពេទ្យ​តែម្តង ត្រូវការពារ​ខ្លួន ពីព្រោះ​អ្នក​ដែល​មកចាក់​វ៉ាក់សាំង​ម្ជុល​ទី​១ (​លើក​ទី​១) និង​អ្នក​ចាក់​ម្ជុល​ទី​២ ក៏​វា​នៅតែមាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែរ​។ ដូច្នេះ​ត្រូវតែ​ប្រុងប្រយ័ត្ន​មិនអាច​ធ្វេសប្រហែស​បានទេ គឺ​ចាប់ពី​ដំណើរការ​សំភាសន៍ រហូតដល់​ដំណើរ​ការចាក់​វ៉ាក់សាំង គឺ​ក្រុមគ្រូពេទ្យ​ត្រូវតែ​ប្រុងប្រយ័ត្ន កុំ​ធ្វេសប្រហែស​ឲ្យ​សោះ​។

​ប្រមុខ​ការពារជាតិ​បាន​សង្កត់ធ្ងន់ថា “​ក្រុម​ផ្នែក​ផ្សេងៗ​ទៀត ដែល​យើង​បានរៀបចំ​ទុក​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ឥឡូវ​ហ្នឹង​គឺ​យើង​ឃើញច្បាស់​ហើយ ដោយសារ​វា​រាលដាល​របៀប​ហ្នឹង វា​មិន​រើសមុខ​ទេ អ្នក​ដែល​ទទួល​វ៉ាក់សាំង​ហើយ ក៏​វា​នៅតែ​ចូលមក​រាល​ត្បា​ត​បានដែរ ដូច្នេះ​គឺ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​បានល្អ​ផង កុំ​ឲ្យ​ប្រហែស​ឲ្យ​សោះ ជាពិសេស​គ្រប់​ភារកិច្ច​បំពេញការងារ​ដាច់ខាត​ត្រូវតែ​ពាក់​ម៉ាស់​ឲ្យ​បាន ១០០​ភាគរយ កុំ​ឲ្យ​មានការ​ធ្វេសប្រហែស ការធ្វើ​អនាម័យ គ​ន្លាត​…”៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×