Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​រកឃើញ​វិជ្ជមាន​និង​មេរោគ​កូ​វីដ​១៩ ពី​ប្ដី​ប្រពន្ធ ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​ល (​ឆ្លង​ពី ណាហ្គា​វើ​ល​ទី​១)

ភ្នំពេញ ៖ អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ២០​និង​០០ នាទី ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ ក្រោយពី​ការយក​សំណាក​លើក​ទី​២​រួចមក បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន ០២ នាក់ ជា​ប្ដី​ប្រពន្ធ រួមមាន ៖ បុរស អាយុ ២៧ ឆ្នាំ និង ស្ត្រី អាយុ ២៤ ឆ្នាំ ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​ល (​ឆ្លង​ពី ណាហ្គា​វើ​ល​ទី​១) អ្នកជំងឺ​ទាំងពីរ បាននិងកំពុង​ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​មិត្តភាព សង្កាត់​ប្ញ​ស្សី​កែវ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

​បច្ចុប្បន្ន​អ្នក​ជម្ងឺ​ទាំងពីរ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ​អ៉ី​ន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke)៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×