Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ណែនាំ​ដល់​មេបញ្ជាការ​ទាំងអស់ ចំណុះឱ្យ​កងទ័ពជើងគោក យកចិត្តទុកដាក់​ណែនាំ​ដល់​កងទ័ព ក្រោមបង្គាប់ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​ថ្ងៃទី​១៧ ខែមីនា​ឆ្នាំ​២០២១ នេះ បាន​ណែនាំ​ដល់​មេបញ្ជាការ​ទាំងអស់​ចំណុះឱ្យ​កងទ័ពជើងគោក យកចិត្តទុកដាក់​ណែនាំ​ដល់​កងទ័ព​ក្រោមបង្គាប់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​១៧​មីនា​នេះ​។​

​ការណែនាំ​របស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ទៅលើ​ទាហាន​ម្នាក់ ឈ្មោះ ដា​រ៉ា សកល នៅ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ដែលជា​សិក្ខាកាម​នៅ​សាកលវិទ្យាល័យ​ការពារជាតិ ទោះបី ជា​បាន​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន​២​លើក​រួចរាល់​ហើយក៏​ដោយ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​កងទ័ព​ក្រោម​ចំណុះ​អនុវត្ត​វិធានការ​សុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន ហើយ​ជំរុញ​ឱ្យ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅក្នុង​អង្គភាព ក្នុងករណី​ដែលមាន​កងទ័ព​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១៥០៥​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៨៤០​នាក់​, អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៦២​នាក់​, អ្នកជំងឺ​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​១៩៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

×