Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំ​ពាម​ឧកញ៉ា​អុង មាន​ប្រជាពលរដ្ឋ​ប្រមាណ​៧៨០​គ្រួសារ កំពុង​ត្រូវ​បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងៗ​ខ្លួន​

​ល្វាឯម ៖ គណៈ​អភិបាលស្រុក​ល្វាឯម បាន​ង្លែ​ង​ថា ឃុំ​ពាម​ឧកញ៉ា​អុង មាន​ប្រជាពលរដ្ឋ​ប្រមាណ​៧៨០​គ្រួសារ កំពុង​ត្រូវ​បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងៗ​ខ្លួន (​ទីតាំង ភូមិ​មួយផ្នែកធំ​ត្រូវបាន​បិទ​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ )​។​

​នៅ​យប់ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ លោក កន សុខកាយ អភិបាល នៃ​គណៈ​អភិបាលស្រុក​ល្វាឯម រួម​និង លោក រឹម សា​រិ ស្នងការរង នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្ដាល អមដំណើរ​ដោយ​លោក ហេង សុផល​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​ការពារ ដែល​យាម​ប្រចាំការ​នៅ​គោលដៅ​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ​៧៨០​គ្រួសារ កំពុង​ត្រូវ​បានដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​រៀងៗ​ខ្លួន (​ទីតាំង ភូមិ​មួយផ្នែកធំ​ត្រូវបាន​បិទ​ពាក់ព័ន្ធ​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ ) និង​បាន​ណែនាំ​ឲ្យ​កងកម្លាំង​ទាំងអស់​ពង្រឹង​ការការពារ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ជាពិសេស​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ទៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×