ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីល្អបង្គួរ ។ ការងាររកស៊ីជួញដូរមានការរីកលូតលាស់ទៅមុខដោយសន្សឹមៗ ក្នុងថ្ងៃនេះថ្វីត្បិតតែការងារនិងការរកស៊ីជួញដូរងើបឡើងបន្តិចវិញក្តី តែប្រសិនបើបានជួបឱកាសល្អៗខ្លះហើយនោះគឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ីលើមុខរបរណាមួយដែលមិនស្គាល់ច្បាស់លាស់នោះទេ ដើម្បីចៀសវាងនាំអោយខាតទ្រព្យឥតអំពើ ក្នុងថ្ងៃនេះដែរលោកអ្នកមិនត្រូវឆាប់ជឿទុកចិត្តគេពេកទេ ជាពិសេសមិនត្រូវប្រគល់កិច្ចការងារសំខាន់ៗអោយគេកាន់កាប់ធ្វើជំនួសឡើយ ប្រយ័ត្នគេកិបកេងយកផលចំណេញអស់ ហើយប្រសិនបើមាននរណាម្នាក់ខ្ចីរបស់ពីអ្នកចូរចាំថាត្រូវចេះត្រួតពិនិត្យមនុស្សអោយបានច្បាស់សិន និងត្រូវចេះរៀបចំធ្វើឯកសារបញ្ជាក់អោយបានត្រឹមត្រូវផង។ ចំពោះមនោសញ្ចេតនាគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាល៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន ៥៥៥ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមានភាពល្អប្រពៃ ម្ល៉ោះហើយបើមានកិច្ចការអ្វីដែលសំខាន់ចូរលោកអ្នកកុំខកខានបំពេញ ព្រោះតែងហុចផ្លែផ្កាគួរជាទីគាប់ចិត្តនៅពេលក្រោយមកវិញជាក់ជាពុំខាន ហើយបើមានពិភាក្សាងារងារថែមទាំងឆាប់ចុះសម្រុងគ្នាទៀតផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយការរកប្រាក់កម្រៃក៏គ្រាន់បើជាងមុនផង ពិសេសបើមានអតិថិជនជំពាក់ប្រាក់ជាឱកាសល្អក្នុងការទារបំផុត។ ចំណែកបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំមានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃ៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ៤៨ និងលេខ៥៩។
-សូមខមិនលេខ ៦៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើធ្វើអ្វីក៏តែងសម្រេចជោគជ័យដូចគោលបំណងមួយចំនួនត្រឡប់មកវិញជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ការជួញទីជិតឆ្ងាយមិនថាផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសក្តីលោកអ្នកអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅត្រឡប់មកវិញផង។ ចំណែកសេចក្តីស្នេហាកម្លោះក្រមុំបើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៩៩៩ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តសប្បាយកាយគួរសម ហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់ស្រាយជានិច្ច ហើយការប្រកបការងាររងសម្ពាធច្រើនបន្តិចតែក៏មានភាពសុខដុមល្អផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ ចំពោះបញ្ហាមនោសញ្ចេតនាកម្លោះក្រមុំ មានការលូតលាស់ទៅមុខ និងកំពុងផ្អែមល្ហែមល្អ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងបៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីគាប់ប្រសើរម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តអ្វីមួយឬការប្រកបការងារអ្វីមួយដែរ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញតែងហុចផ្លែផ្កាជាទីកក់ក្តៅ តែមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងស្រីស្រាឡើយ ប្រយ័ត្នឧបទ្រពចង្រៃយាយី។ រីឯសម្ព័ន្ធស្នេហាតែងជួបស្នេហាពិតដូចបំណង៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងពណ៌ស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ៨៩។
-សូមខមិនលេខ ២២២ យកលាភសម្បត្តិឧកញ៉ានិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អបង្គួរ។ ថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយតែងជួបលើកំណាត់ផ្លូវតានតឹងបន្តិច ព្រោះលោកអ្នកជួបនូវរឿងប្រទាំងប្រទើស និងក្រុមមនុស្សនៅជុំវិញខ្លួនតែងឈ្នានីស មើលបំណាំបង្ករឿង។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញតែងជួបផលលំបាកក្នុងការរកផលចំណូលណាស់។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្តូរជួនល្អជួនអាក្រក់នាំអោយខ្វាយខ្វល់ជាញឹកញាប់៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺបៃតង និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីល្អបង្គួរ។ ថ្ងៃនេះការប្រកបការងាររបស់លោកអ្នកមានចម្រើនលូតលាស់ច្រើនមុខដូចជាការងារចាស់ឬការងារថ្មីក៏ដោយអោយតែមានការប្រឹងប្រែងបន្តិចតែងហុចផលល្អៗមកវិញជានិច្ច។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗគួរសម បើចង់ជួញទីជិតឆ្ងាយផលកម្រៃក៏តែឆ្លើយតបគួរជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញដែរ។ ចំពោះបញ្ហាស្នេហាប្រុសស្រីមានបញ្ហាប្រទាំងប្រទើសប្រឆាំងគ្នាច្រើន៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងពណ៌ស្វាយ។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ២៩។
-សូមខមិនលេខ ៧៩៩ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរហើយបើធ្វើអ្វីតែងទទួលជោគជ័យជានិច្ច។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយ លោកអ្នកអាចរកផលកម្រៃចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ពោះម៉ាយ ឬមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ៦៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រប់លោកអ្នកដំណើរកិច្ចការងារ ព្រោះតែងមានការសហការពីអ្នកដទៃនិងតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ លោកអ្នកត្រូវរវាសដៃរវាសជើងព្រោះបើពុំដូច្នោះទេទ្រព្យលាភនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃជាក់ជាពុំខាន។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ មានភាពស្រស់ស្រាយនិងចេះអត់ឱនអោយគ្នាល្អណាស់៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៩។
-សូមខមិនលេខ ៨៦៨ យកលាភសម្បត្តិឧកញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺតម្ល៉ោះហើយងាយបង្កកំហុសនិងមានបញ្ហាជម្លោះកើតឡើងផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ គឺលោកអ្នកមានតែដំណើរថយក្រោយច្រើនជាង។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ ពោះម៉ាយ ឬមេម៉ាយក្តីមានដំណើរពុំល្អទេ ចូរលោកអ្នកប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ៦៦។
-សូមខមិនលេខ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារយីអ៊ុនឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ពឹងពាក់ខ្ចីប្រាក់ឬរបស់អ្វីមួយពីអ្នកដទៃគេតែងអាណិតអាសូរអោយដូចបំណងមួយចំនួនផង។ ការរស់នៅមានភាពសុខដុមល្អណាស់។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការលក់ចេញទិញចូលគ្រាន់បើ ពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ សម្ព័ន្ធស្នេហាកម្លោះក្រមុំ ពោះម៉ាយ មេម៉ាយក្តីបើមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាឱកាសល្អបំផុត៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃសំណាងគឺលេខ ១១និងលេខ ៦១។
-សូមខមិនលេខ ៨៨៨ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានជោគមានជ័យម្ល៉ោះហើយទោះធ្វើអ្វីតែងផ្តល់ផលល្អសម្រាប់លោកអ្នកបើកហាងថ្មីឬធ្វើអ្វីមួយថ្មីដោយតែងហុចផលល្អៗមកវិញជាងអាក្រក់ជានិច្ច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាខិតខំខ្លាំងទើបទទួលជោគជ័យជំនួញទាំងនោះទៅរួច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃណាស់៕