លោកប្រធានាធិបតី Trump បាននិយាយថា សហរដ្ឋអាមេរិកអាចសាកល្បងលុបចោលអណត្តិចំពោះ ប្រធានាធិបតីនិងអនុប្រធានាធិបតី។
ប្រធានាធិបតីអាមេរិក Donald Trump។
ចំពោះព័ត៍មានថា ៖ តាមសំណើរបស់គណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនកាលពីថ្ងៃទី 25 ខែកុម្ភៈ ស្នើឱ្យលុបចោលការកំណត់កំរិត ពីរអាណត្តិសម្រាប់ប្រធាននិងអនុប្រធានរដ្ឋ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកចង់ធ្វើដូចគ្នានេះដែរ។
ទូរទស្សន៍ CNN ដកស្រង់សម្តីលោក Trump បាននិយាយទៅកាន់ក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋនៅឯកិច្ចប្រជុំបិទទ្វារមួយកាលពីថ្ងៃអង្គារ (៣ មីនា) នៅរដ្ឋ Floridaថា៖ “ឥឡូវនេះ គាត់អាចធ្វើជាប្រធានអស់មួយជីវិត ហើយគាត់ពិតជាអស្ចារ្យណាស់” -ដោយសំដៅដល់ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping) តាមកំណត់ត្រាលម្អិតនៃកិច្ចប្រជុំនោះ។ “មើលទៅគាត់មានសមត្ថភាពក្នុងការធ្វើដូច្នេះខ្ញុំគិតថា វាជារឿងល្អ ប្រហែលជាថ្ងៃណាមួយយើងគួរតែសាកធ្វើតាម”។
លើសពីនេះទៀត ប្រធានាធិបតីអាមេរិកក៏បានឆ្លៀតត្អូញត្អែរអំពីការដែល លោកស្រី Hillary Clinton ពុំត្រូវស៊ើបអង្កេត បន្ទាប់ពីការបោះឆ្នោតឆ្នាំ 2016 ។ លោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងរក្សា “ប្រព័ន្ធក្លែងក្លាយ ” ហើយគ្មាន “មនុស្សសុច្ចរិត” នៅទីកន្លែងសមរម្យដើម្បីកែប្រែស្ថានភាពនេះ។
លោកស៊ី ជីនពីង (Xi Jinping) អាយុ 64 ឆ្នាំបានចាប់ផ្តើមអាណត្តិ 5 ឆ្នាំ លើកទីពីររបស់គាត់ កាលពីឆ្នាំមុន បន្ទាប់ពីមហាសន្និបាតទូទាំងប្រទេសរបស់គណបក្ស។ ក្រុមអ្នកជំនាញការវាយតម្លៃថា សំណើរលុបចោលកំហិតអណត្តិប្រធាន និងអនុប្រធានរដ្ឋ អាចជួយឱ្យលោកស៊ីជីនពីង (Xi Jinping) បន្តកាន់អំណាចក្រោយ ឆ្នាំ 2023 ដោយកាន់កាប់អំណាចធំបំផុតមិនធ្លាប់មានតាំងពីមុនមក៕ សូយន