តាមទីភ្នាក់ងារព័ត៌មាន Reuters ស្ថានទូតអាមេរិក នៅរដ្ឋធានីអង់ការ៉ា របស់ប្រទេសទួរគី បានប្រកាសថា ខ្លួននឹងបិទទ្វារនៅថ្ងៃទី 5 ខែមីនា ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខ ហើយគ្រាន់តែផ្តល់សេវាបន្ទាន់ប៉ុណ្ណោះ។
ស្ថានទូតអាមេរិកនៅអង់ការា មើលនៅខាងក្រៅ។
ទីភ្នាក់ងារនេះ បានផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋអាមេរិក ក្នុងប្រទេសទួកគី ជៀសវាងកុំទៅកាន់កន្លែងមានហ្វូងមនុស្សប្រមូលផ្តុំច្រើន និងទស្សនាកន្លែងទេសចរណ៍ដ៏ពេញនិយម ។
ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតមិនបានបញ្ជាក់ពីការគំរាមកំហែងផ្នែកសន្តិសុខណាមួយ ដែលនាំទៅដល់ការបិទទ្វារនោះទេ។
ស្ថានទូតអាមេរិក ក៏បាននិយាយផងដែរថា ការសម្ភាសន៍ទិដ្ឋាការនិងសេវាកម្មជាទៀងទាត់នឹងត្រូវលុបចោលនៅថ្ងៃទី 5 ខែមីនា ហើយនឹងត្រូវបានប្រកាសនៅពេលដែលទីភ្នាក់ងារនេះត្រៀម៕ សូយន