ហេតុការណ៍ “មិនដឹងគួរសើចឬយំ” ខាងលើបានកើតឡើងនៅថ្ងៃ ១៦ កុម្ភៈ នៅរដ្ឋអារីហ្សូណា អាមេរិក ខណៈពេលជនល្មើស២រូប បានរត់គេចពីប៉ូលិសតែបែរជាច្រឡំចូលលាក់ខ្លួន នៅក្នុង “ប៉ុស្តិ៍ប៉ូលិស” ពិតណាស់ភ្លាមៗនោះពួកគេត្រូវបានវាយខ្នោះ Marwan Al Ebadi អាយុ ២៨ឆ្នាំ និង Salma Hourien អាយុ២៩ឆ្នាំ ត្រូវបានប៉ូលិសប្រទះឃើញនៅស្ថានីយ៍ប្រេងឥន្ធនៈមួយវេលាម៉ោង ១៦និង១០នាទីល្ងាច ថ្ងៃ១៦ កុម្ភៈ (ម៉ោងតំបន់)។ ខណៈពួកគេកំពុងដើរល្បាតបំណងស៊ើបអង្កេតរកមុខសញ្ញាប្លន់មួយដែលទើបកើតឡើង។ នៅពេលឃើញប៉ូលិស ពួកគេទាំង២ បានរត់ចោលរថយន្ត។ គេបានគ្នារត់តាមបណ្តោយជញ្ជាំងនៃអគារមួយនៅជិតនោះបំណងគេចខ្លួន។ ប៉ុន្តែគេពុំនឹកស្មានថា វាជាប៉ុស្តិ៍ប៉ូលិស ហើយពិតណាស់ពួកគេបានត្រូវចាប់ខ្លួនភ្លាម។
ជនល្មើស Marwan Al Ebadi អាយុ ២៨ឆ្នាំ និង Salma Hourien អាយុ ២៩ឆ្នាំ។
តំណាងរបស់ប៉ូលិសនៅ Peoria រដ្ឋអារីហ្សូណា អាមេរិក បានប្រកាសជាសាធារណៈនូវខ្សែវីដេអូអំពីព័ត៌មានជនល្មើសទាំង២ គ្រាប៉ូលិសរកឃើញ ហើយបាននាំគ្នារត់ចោលរថយន្ត៕