ឃ្លីបនៃកាមេរ៉ាសន្តិសុខដងផ្លូវមួយកន្លែង នៅក្នុងប្រទេសថៃ បានបង្ហាញឲ្យឃើញខណៈពេលស្លុតរន្ធត់បំផុតមួយ ដែលអ្នកបើកម៉ូតូម្នាក់ និងស្ត្រីម្នាក់ជិះពីក្រោយគាត់ បានហោះចេញពីម៉ូតូឡើងលើអាកាសយ៉ាងសាហាវ បន្ទាប់ពីពួកគេបានជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយរថយន្ត១គ្រឿងឆ្លងកាត់ផ្លូវប្រសព្វមួយ ។
តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញរថយន្ត១បាំងកន្លះ១គ្រឿង បានកំពុងឈប់រង់ចាំភ្លើងខៀវ និងបន្ទាប់មក ក៏បានបើកឆ្លងកាត់ ប៉ុន្តែ នៅពេលជិតឆ្លងផុតផ្លូវទៅហើយ ស្រាប់តែអ្នកជិះម៉ូតូ២នាក់ បានបើកលឿនដូចហោះ ដោយហាក់ដូចជាពុំឃើញរថយន្តកំពុងចលនាយឺតៗនៅខាងមុខ ជាហេតុធ្វើឲ្យពួកគេព្រលះផ្នែកខាងមុខរថយន្ត បណ្តាលឲ្យពួកគេទាំងពីរផ្លោងហោះ ទៅបោកផ្ទប់នឹងបង្គោលភ្លើង ធ្លាក់ស្លាប់ភ្លាមៗតែម្តង ។
ប៉ុន្តែ អ្វីៗដែលធ្វើឲ្យយើងគ្រប់គ្នាពុំនឹកស្មាននោះ គឺបន្ទាប់ពីហេតុការណ៍ដ៏សែនរន្ធត់បានកើតឡើងភ្លាមៗ នៅក្នុងឃ្លីបបានបង្ហាញឲ្យឃើញខណៈពេលដែល «ព្រលឹង» នៃសពស្ត្រីម្នាក់ ងើបដើរចេញ និងឈរឆ្ងក់តែម្តង ស្របពេលដែលសមត្ថកិច្ចម្នាក់ បានរត់ស្លេស្លាទៅក្បែរវា ។
ទោះយ៉ាងណា អ្នកបើកបរម៉ូតូ ដែលត្រូវបានគេស្គាល់មានឈ្មោះថា Banjongrat នៅមានជីវិត ប៉ុន្តែ បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍ដែលបានកើតឡើងនៅខាងក្រៅជំរុំ Phibun Songkram ក្រុង Lopburi ប្រទេសថៃ ៕ ចន្ទី