យោងតាមការសិក្សាស្រាវជ្រាវមួយ បានឱ្យដឹងថា បន្ទប់សណ្ឋាគារ ជាមធ្យមមានភាពកខ្វក់ច្រើនជាងផ្ទះធម្មតា,សាលារៀន ឬសូម្បីតែនៅលើយន្តហោះ ។ ជាការពិត ការស៊ើបអង្កេតព័ត៌មានរបស់ ABC «បានរកឃើញកែវផឹកទឹកសណ្ឋាគារទាំងឡាយ មានភាពកខ្វក់មែនទែន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក” ។
ជាក់ស្តែង បុគ្គលិកអនាម័យ បានធ្វើការផ្លាស់ប្តូរចុងដៃចុងជើងយ៉ាងលឿន សម្រាប់បន្ទប់នីមួយៗ និងពិតជាកម្រនឹងធ្វើការសម្លាប់មេរោគ ទៅលើរបស់របរប្រើប្រាស់ផ្សេងៗ ដូចជាធុងទឹកកកជាដើម ។
ដូចដែលបានឃើញនៅក្នុងវីដេអូខាងក្រោមនេះ បុគ្គលិកសណ្ឋាគារម្នាក់ បាន «ធ្វើអនាម័យ» ដូចឆ្កួតអីចឹង សម្រាប់បន្ទប់គេង ដើម្បីត្រៀមសម្រាប់ភ្ញៀវជាបន្តបន្ទាប់ ។ អ្នកអនាម័យនោះ បានដើរចូលក្នុងបន្ទាប់បន្ទាប់ និងធ្វើរឿងគគ្រេចដដែលៗ ។
វីដេអូនេះ ត្រូវបានថតពីបណ្តាសណ្ឋាគារលំដាប់ខ្ពស់ៗ នៅក្នុងប្រទេសចិន ដែលក្នុងនោះភ្ញៀវទាំងឡាយ ត្រូវបានស្នើឲ្យបង់ថ្លៃសេវាស្នាក់នៅពី ២២០ ដុល្លារ ទៅ ៤២០ ដុល្លារ ក្នុង១យប់ ។
អ្នកអនាម័យម្នាក់បានសារភាពថា នាងនឹងមិនធ្វើការផ្លាស់ប្តូរកំរាលគ្រែដែលមិនប្រើ សម្រាប់ភ្ញៀវដែលចូលមកជាបន្តបន្ទាប់នោះទេ ។ នៅពេលនាងបានប្រាប់រឿងរ៉ាវនេះទៅអ្នកសារព័ត៌មាន នាងអាចត្រូវបានឃើញប្រើកន្ទបដដែល ដើម្បីសម្អាតអ្វីៗដូចជា៖ បង្គន់, ធុងសំរាម និងកន្លែងលាងសំអាត ។
សារព័ត៌មានចិនបានិយាយថា សណ្ឋាគារទាំងនោះ ត្រូវបានផាកពិន័យ ប៉ុន្តែ ពុំដឹងថាចំនួនប៉ុន្មាននោះទេ ៕ ចន្ទី