Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីរហូត ! តាចាស់ម្នាក់ មិនទាន់ដល់ថ្ងៃផង ចង់ចេញពីមណ្ឌលចត្តាឡីស័ក ឡាំប៉ាទាញ់ដំបងគំរាមវ៉ៃសមត្ថកិច្ចឡើងផ្អើល (វីដេអូ)

តាម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ខណៈឡាំប៉ា និងគំរាមសមត្ថកិច្ចយាមកាម ដើម្បីចាកចេញពីមណ្ឌលធ្វើចត្តាឡីស័ក ខណៈមិនទាន់ដល់ចំនួនថ្ងៃកំណត់គ្រប់ ១៤ ថ្ងៃ។

ហេតុការណ៍ដ៏ញាក់សាច់នេះ ត្រូវបានដឹងថាបានកើតឡើង កាលពីថ្ងៃរសៀលទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ស្ថិតនៅមណ្ឌលធ្វើចត្តាឡីស័កខណ្ឌទួលគោក។

តាមរយៈវីដេអូ តារូបនេះដែលអះអាងថាខ្លួនជាអាចារ្យ និងទំនងជាមានបញ្ហាសតិអារម្មណ៍ បាននិយាយប្រកែកជាមួយសមត្ថកិច្ចថា «តើគេមានទោសអ្វី ១៤ ថ្ងៃអី បើដល់ថ្ងៃហើយហ្នឹង ចង់លើកថ្ងៃម៉េច ចង់បង្អត់បាយគេម៉េច បាយស៊ីមិនកើត ឆ្អាបហ្នឹង….»។

ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមមតិខ្លះលេងសើចថា «ជួនកាលគាត់នៅនឹងយូរពេក គាត់អផ្សុក គាត់ចង់លេងបិតពួន, ស្មានតែតាក្រូចកំប្លែង»។ រីឯអ្នកខ្លះទៀតក៏បានហួសចិត្តថា៖ «តានេះយ៉ាប់ដល់គេមែន! ចាស់ហើយ អត់ចេះគិតសោះ បានតែទុកឲ្យដេកហាលវាលបានសមមុខ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង