កណ្ដាល ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមនិងក្រុមការងារ រដ្ឋបាលស្រុកល្វាឯម បានចុះបើកដំណើរការជាឡើងវិញ ចរាចរណ៍ចេញចូលភូមិជាធម្មតា ក្រោយពីបានធ្វើការឃ្លុំ អស់រយៈពេល១៥ថ្ងៃ ដោយសារមានអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ នាពេលកន្លងមក ហើយបច្ចុប្បន្នលទ្ធផលសំណាកប្រជាពលរដ្ឋទាំង ៨០៦នាក់ ទទួលបានគឺ អវិជ្ជមានទាំងអស់។
ក្រោយពីបានទទួលព័ត៌មានពីវិទ្យាស្ថាន បាស្ទ័រ កម្ពុជា អំពីលទ្ធផល(អវិជ្ជមានជំងឺកូវីដ១៩)នៃការយកសំណាកទាំងពីរលេីករបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯមខេត្តកណ្តាលរួចមក នៅរសៀល ថ្ងៃពុធ១១កើត ខែចេត្រឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១
ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត អមដំណេីរដោយលោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ស្រុក, រួមជាមួយបណ្តាមន្ទីរពាក់ព័ន្ធ ព្រមទាំងក្រុមការងាររបស់គណៈកម្មាធិការខេត្ត និងស្រុក មេបញ្ជារការកងកម្លាំងទាំងបីស្រុក និងអាជ្ញាធរភូមិឃុំ
បានអញ្ជេីញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ដែលត្រូវអាជ្ញាធរស្រុក-ឃុំ សហការជាមួយកម្លាំងបានចុះបិទភូមិទាំងមូល(ធ្វេីចត្តាឡីស័កនៅផ្ទះ) ក្រោយពីរកឃេីញថាមានការប៉ះពាល់ដោយប្រយោល និងសង្ស័យថាមានការពាក់ព័ន្ធជាមួយក្រុមគ្រួសារឈ្មោះ ថន ស៉ីណន ដែលបានធ្វេីតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។
ព្រមទាំងបានបេីកភូមិអោយបងប្អូនចេញប្រកបរបរប្រចាំថ្ងៃឡេីងវិញ បន្ទាប់ពីទទួលបានលទ្ធផលការធ្វេីតេស្តសំណាក់ទាំងពីរលេីករបស់បងប្អូនក្នុងភូមិទទួលបានលទ្ធផលអវិជ្ជមាន នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ(រយះពេល១៤ថ្ងៃ)។
ថ្លៃងក្នុងឱកាសចុះសួរសុខទូក្ខនេះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ថាទោះពេលនេះភូមិទាំងមូលត្រូវបានបេីកអោយដំណេីរឡេីងវិញ ដេីម្បីអោយបងប្អូនចេញប្រកបរបរប្រចាំថ្ងៃឡេីងវិញពិតមែន។ ប៉ុន្តែបងប្អូនត្រូវតែបន្តការប្រុងប្រយ័ន្ន ចំពោះការរស់នៅប្រចាំថ្ងៃ ដោយបន្តការពាក់ម៉ាស់ លាងដៃជាមួូយអាកុល ជាប្រចាំពេលចេញពីផ្ទះ និងពេលត្រលប់មកផ្ទះវិញ មិនត្រូវចូលរួមកន្លែងដែលមានមនុស្សច្រេីន ព្រមទាំងគម្លាតសង្គមជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននៃវិធានការ៣កុំ និង៣ការពារ។
ជាមួយនិងការបើកភូមិឡើងវិញនេះ ក៏បានឧបត្ថម្ភដល់គ្រួសារទាំងអស់ ដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ អង្ករ ២៥គីឡូក្រាម និងឃីត ១កញ្ចប់៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







