បុរសកំហូចអាយុ ៣៩ ឆ្នាំ ម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ទីបំផុត ត្រូវបានចាប់បាន ខណៈធ្វើសកម្មភាពលួចថតរូបភាពត្រង់តំបន់កេរ្តិ៍ខ្មាស នៃស្ត្រីស្លៀកសំពត់ខើចៗខ្លី តាមរយៈកាមេរ៉ាបង្កប់ក្នុងស្បែករបស់គាត់ ។ ដែលកាមេរ៉ានោះ គឺមានទំហំតូចប៉ុននឹងក្បាលដែកអីចឹង ។
បុរសរូបនេះ ត្រូវបានគេតាមទាន់ បន្ទាប់អ្នកដំណើរពីរបីនាក់ បានកត់សម្គាល់ពីសកម្មភាពដ៏ចម្លែកៗរបស់គាត់ ។
កាមេរ៉ានោះត្រូវបានភ្ជាប់ទៅនឹងទូរស័ព្ទស្មានហ្វូនរបស់គាត់ ដើម្បីថតនូវអ្វីៗដែលមិនសមរម្យ ជាពិសេសផ្តោតទៅលើតំបន់កេរ្តិ៍ខ្មាសរបស់ស្ត្រីតែម្តង ។
ដោយមើលឃើញពីសកម្មភាពមិនល្អរបស់បុរសរូបនេះ អ្នកដំណើរទាំងនោះ ក៏បានសម្រេចចិត្តចាត់វិធានការ និងប្រើថ្នាំខ្លាំងទៅលើគាត់តែម្តង ។
ទីបំផុត បុរសពុំត្រូវបានបញ្ចេញឈ្មោះរូបនោះ ដែលមានអាយុ ៣៩ ឆ្នាំ ជាបុគ្គលិកនៃក្រុមហ៊ុនមួយជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាល ត្រូវបានស៊ើបអង្កេតស្ថិតក្រោមក្រមព្រហ្មទណ្ឌ ធ្វើសកម្មភាពអាសអាភាសនៅទីសាធារណៈ ក្នុងមាត្រា ២៩៤ ដែលអាចប្រឈមមុខជាប់ពន្ធនាគារ ៣ ខែ ៕ ចន្ទី