Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការនគរបាលខណ្ឌដូនពេញ បានចុះសួរសុខទុក្ខ ដល់មន្ត្រីនគរបាលរដ្ឋបាលស្រះចក ដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅក្នុងវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី

ភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៧និង០០នាទី
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានចុះសួរសុខទុក្ខដល់ មន្ត្រីនគរបាលរដ្ឋបាលស្រះចក ដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅក្នុងវិទ្យាល័យ សម្តេចហ៊ុនសែន ភ្នំពេញថ្មី ។

លោកអធិការ បាននាំការផ្តាំផ្ញើ នឹងសួរ សុខទុក្ខពីសំណាក់ ឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងអធិការ លោកនាយប៉ុស្តិ៍ នាយផ្នែក សូមឲ្យបងប្អូនមន្ត្រីយើង អនុវត្តនូវវិធានការ របស់ក្រសួងសុខាភិបាល បន្ថែមការប្រុងប្រយ័ត្ន ថែរក្សាអនាម័យ សម្រាកអោយបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប់ជាប្រចាំ ដើម្បីរក្សាសុខភាពបន្ត ក្នុងការយកសំណាក លើកទី២-ទី៣ទៀត។

ក្នុងនោះលោក អធិការខណ្ឌ ទៀង ចន្ទ័សារ ក៏បាននាំយក នូវ គ្រឿងឧបភោគ បរិភោគ មួយចំនួនមកចែកជូនដល់ កម្លាំងយើងរួម មាន៖ ១- មីកំបុង ចំនួន ១០០កំប៉ុង ២- ត្រីខ ចំនួន ១០០កំប៉ុង ៣- ទឹកដោះគោឆៅ ចំនួន ១០០កំប៉ុង ៤- ទឹកក្រូច,ទឹកផ្លឈើ ចំនួន ០៤កេស ៥- ផ្លែឈើ ចំនួន ១កេសធំ ៦- និងសម្ភារៈមួយចំនួនទៀត។

ក្រោយពីទទួលបានការផ្តាំផ្ញើ នឹងសួរសុខទុក្ខ បងប្អូនមន្ត្រី មានសេចក្តី រំភើប សប្បាយរីករាយ និងសូមគោរពថ្លែងអំណអរគុណជូន ឯកឧត្តម ស្នងការ និងលោកអធិការ លោកអភិបាល គណ:អធិការ នាយប៉ុស្តិ៍ នាយផ្នែក ទទួលបាននូវប្រកបដោយពុទ្ធពរទាំងបួនប្រការ៕ រក្សាសិទ្ធិដោយ៖សារឿន

×