Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាងកាហ្វេ១កន្លែង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើកិច្ចសន្យាអប់រំណែនាំ ឲ្យអនុវត្តកាតព្វកិច្ចគម្លាត តាមវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩

spot_img

សៀមរាប ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់កម្លាំងចុះពិនិត្យហាងកាហ្វេ លឹម ឆាយ ស្ថិតនៅជិតស្ពានអាងក្រពើ។ ក្រោយពីការពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តវិធានការគម្លាតស្របតាមប្រការ៤ នៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ជាវិធានការដំបូង គឺជាការព្រមានលើកទី១ ដែលត្រូវធ្វើកិច្ចសន្យាអប់រំណែនាំដល់ដល់ម្ចាស់ទីតាំងហាងកាហ្វេនេះឲ្យអនុវត្តនូវវិធានការកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ក្នុងករណី បន្តអនុវត្តបំពាននឹងច្បាប់ និងអនុក្រឹត្យលេខ៣៧អនក្រ.បក ចុះថ្ងៃទិ២២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងខ្លឹមសារនៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នោះម្ចាស់ត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ពី២លានរៀលទៅ១០លានរៀល។ ដោយឡែកចំពោះបុគ្គលដែលមិនអនុវត្ត ក៏ត្រូវទទួលទណ្ឌកម្មដូចគ្នាផងដែរ ដោយលើកទី១ ដោយគ្រាន់តែជាការព្រមាន ហើយលើកទី២ ត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ផងដែរ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា ជាប្រធាន និងជាអភិបាលនៃគណៈអភិបាលខេត្ត ណែនាំឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចុះចាត់វិធានការអនុវត្តតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការពង្រឹងការចាត់វិធានការ តឹងរ៉ឹងបំផុតចំពោះការឆ្លងរាលជំងឺកូវីដ-១៩។

រដ្ឋបាលបន្តទទូចដល់បងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការការពារ ៣ការពារត្រូវពាក់ម៉ាស់ត្រូវលាងដៃត្រូវរក្សាគម្លាតបុគ្គល និង ៣កុំកុំនៅបន្ទប់បិទជិតកុំនៅកន្លែងកុះករកុំប៉ះពាល់គ្នា ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×