Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហេង ឡុង រងការរិះគន់ដូចព្យុះ ក្រោយបោះពាក្យសំដី បែបរើសអើងពណ៌សម្បុរ លើបវរកញ្ញាអាមេរិក ម្ចាស់មកុដ កញ្ញា Abena Appiah

ភ្នំពេញ ៖ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២១ កម្មវិធី Miss Grand International បានមកដល់វគ្គផ្តាច់ព្រ័ត្រ និងព្រមទំាងបានរកឃើញនូវជ័យលាភីបវរកញ្ញាឯកប្រចាំឆ្នាំ២០២០ ផងដែរ ដោយម្ចាស់មកុដគឺបានទៅលើកញ្ញា Abena Appiah មកពីសហរដ្ឋអាមេរិក (USA) ដែលបានឆ្លើយនូវសំណួររបស់គណៈកម្មការបានយ៉ាងល្អ និងយកឈ្នះ បេ ក្ខនារីស្រស់ស្អាតចំនួន ៤ រូប ផ្សេងទៀតមកពីប្រទេស ហ្វីលីពីន, ប្រេ ស៊ីល, ឥណ្ឌូនេ ស៊ី និងហ្គា តេ ម៉ា ឡា។

គ្រាន់តែមើលចប់ភ្លាម មហាជនទូទៅនៅក្នុងប្រទេសកម្ពុជា ក៏បានសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ពិសេសកោតសរសើរទៅលើបវរកញ្ញាឯករូបនេះថា ពិតជាមានចំណេះ សមត្ថភាពខ្ពស់ ដោយបានឆ្លើយនូវសំនួរបានយ៉ាងល្អគួរឲ្យស្ងើចសរសើរជាខ្លាំង។

ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺទន្ទឹមមានមតិភាគច្រើនសម្តែងនូវកោតសរសើរ តែបែរជាមានមនុស្សមួយនាំគ្នាហាក់រើសអើង ដោយរិះគន់ថា បវរកញ្ញាអាមេរិករូបនេះ រូបក៏អាក្រក់ រីឯសម្បុរក៏ខ្មៅទៀត មិនគួរស័ក្តិសមជាបវរកញ្ញាលំដាប់ពិភពលោកសោះ។

ក្នុងនោះផងដែរ គេក៏បានឃើញលោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ស្រាប់តែបានបង្ហោះរូបភាពម្ចាស់មកុដ កញ្ញា Abena Appiah ដែលជានារីស្បែកខ្មៅមកពីសហរដ្ឋអាមេរិក ដោយភ្ជាប់សារសរសេររបៀបឌឺដងដល់ពណ៌សម្បុរ របស់ Miss Grand international 2020 រូបថា « ឆ្នាំនេះ កាហ្វេ ទឹកកកឡើងថ្លៃ »។

យ៉ាងណាមិញ ក្រោយបង្ហោះពាក្យប៉ុន្មានម៉ាត់បែបឌឺដងខាងលើនេះរួច ក៏ផ្ទុះនូវការរិះគន់យ៉ាងចាស់ៗដៃខ្លាំងពេក លោក ហេង ឡុង ក្រោយមក ក៏បានលុបការបង្ហោះនោះចេញវិញភ្លាមតែម្តង។ តែទោះយ៉ាណា វាហាក់ដូចជាហួសពេលហើយ ព្រោះថា ការផុសជាមួយពាក្យពេចន៍ប្រៀបដូចជាការរើសអើងពណ៌សម្បុរនេះរបស់លោក ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានថត (screenshot) រួចទៅហើយ និងក៏បានចែកចាយជាបន្តបន្ទាប់ ជាមួយនឹងការបញ្ចេញមតិរិះគន់បែបៗនេះថា៖ « លោក ហេង ឡុង មិនសមណា នឹងប្រើប្រាស់ពាក្យសម្តីបែបនេះ ឡើយ, សូមឱ្យលោក ហេង ឡុង ត្រូវខំប្រឹងរៀនបន្ថែមផង កុំ ចូលចិត្តធ្វើអ្វីដែលនាំឱ្យប៉ះពាល់កិត្តិយសជាតិខ្ញុំ ព្រោះជនជាតិខ្ញុំមិនមែនជនជាតិរើសអើងពូជសាសន៍ហើយអ សីលធម៌, លោក ហេង ឡុង និយាយចឹងតិចគេថារើសអើងពូជសាសន៍តិចគេរិះគន់ តាំងទៅខឹងគេ»។

ទន្ទឹមនឹងរូប screenshot ពាក្យសម្តីបែបរើសអើងពណ៌សម្បុរនេះ ត្រូវបានចែករំលែកដូចទឹកបាក់ទំនប់ និងមតិរិះគន់ដូចព្យុះនោះ គេក៏មិនទាន់ឃើញលោក ហេង ឡុង ចេញមកបកស្រាយចំពោះការប្រើពាក្យសម្តីបែបនេះ របស់ខ្លួននៅឡើយទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×