Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើតេស្ត៣លើក រកឃើញចុងភៅមង្គលការដែលបុគ្គល កក្កដា សុភ័ណ្ឌ ទៅចូលរួមនៅស្រុកសំរោងខេត្តតាកែវ មានវិជ្ជមានជំងឺកូវីដ១៩

spot_img

តាកែវ ៖ ព្រឹត្តិការណ៍ថ្ងៃទី ១២ មីនា ២០២១ ក្នុងថ្ងៃដែល បុគ្គិល កក្កដា សុភ័ណ្ឌ មកចូលរួមមង្គលការនៅស្រុកសំរោង ខេត្តតាកែវនោះ នៅរសៀលថ្ងៃទី២៨ ខែមីនានេះ រកឃើញ វិជ្ជមានកូវីដ១៩ លើចុងភៅការម្នាក់ហើយ ក្រោយធ្វើតេស្តលើកទី៣ ។

សូមបញ្ជាក់ផងដែរថា ក្រោយទទួលបានព័ត៌មានស្តីពីលទ្ធផលវិជ្ជមានកូវីដ១៩ លើអ្នកជំងឺឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ អាជ្ញាធរក្រុង រួមជាមួយក្រុមគ្រូពេទ្យ បានទៅយកគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវហើយ និងបញ្ជូនអ្នកពាក់ព័ន្ធរួមមានក្រុមគ្រួសារ ចំនួន ៦នាក់ទៀត ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យនិងវិក្រឹតការណ៍ខេត្តហើយ ។

ក្នុងនោះ លោក កង អាណាន់ បានប្រាប់ឲ្យភ្នាក់ងារCENដឹងថា ចំពោះស្ថានការណ៍នៅពេលនេះ អាជ្ញាធរនិងក្រុមគ្រូពេទ្យ គឺនៅគ្រប់គ្រងស្ថានការណ៍បាន និងប្រមូលអ្នកពាក់ព័ន្ធជាមួយនិងអ្នកជំងឺមកធ្វើចត្តាឡីស័ករួចហើយ ។

លោកអភិបាលក្រុងបន្តថា ករណីវិជ្ជមានកូវីដ១៩ នេះ គឺជាករណីទីមួយហើយ ដែលកើតមាននៅក្នុងទឹកដីក្រុងដូនកែវ ដែលកើតឡើងចេញពីព្រឹត្តការណ៍ ១២ មីនា ដូច្នេះក្នុងនាមជាអាជ្ញាធរក្រុង រូបលោកបានធ្វើការសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឲ្យបានខ្ជប់ខ្ជួនចំពោះវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ៕ រក្សាសិទ្ធិដោយ ៖ តាកែវ

spot_img
×