ភ្នំពេញ៖ អាជ្ញាធរ បានសម្រេចបិទជាបណ្តោះអាសន្ន មន្ទីរពហុព្យាបាលវិសាលសុខ នៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្រោយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ធ្លាប់បានទៅថតសួតនៅទីនោះ។
អាជ្ញាធរ បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ធ្លាប់បានមកថតសួត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យ បានមកយកសំណាកអ្នកពាក់ព័ន្ធ សរុបទាំងអស់ចំនួន៦៧នាក់ មានស្ត្រី៤២នាក់ និង បិទទីតាំងនោះ ជាបណ្តោះអាសន្ន។
មន្ទីរពហុព្យាបាលវិសាលសុខនេះ កន្លងទៅធ្លាប់មានអ្នកជំងឺជាច្រើនតែងតែទៅ ពិនិត្យ និងព្យាបាលជំងឺនៅទី នោះ ដែលមានអស័យដ្ឋានស្ថិតនៅទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមជម្រាបថា តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ គឺមានចំនូន សរុបចំនួន ១៧០៨ នាក់ហើយ៕
រក្សាសិទ្ធិដោយ៖CEN
