Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹងបន្ទាន់ ! សូមប្រញាប់ទៅធ្វើតេស្តភ្លាមៗ ប្រសិនលោកអ្នកបានប៉ះពាល់បុគ្គលវិជ្ជមានកូវីដទាំងនេះ ឬធ្លាប់បានទៅទីតាំង….

ភ្នំពេញ ៖ ប្រសិនបើបងប្អូនមានអាការគួរឲ្យសង្ស័យកើតកូវីដ១៩ ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគជាបន្ទាន់ ព្រោះថា អ្នកនឹងច្បាស់ណាស់ជាបានប៉ះពាល់ ជាមួយបុគ្គលខាងក្រោមនេះ ដែលមានវិជ្ជមានជំងឺកូវីដ១៩។

នេះបើតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិច (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១) បានបញ្ចាក់ឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានមេរោគកូវីដ១៩ ដែលមានឈ្មោះទី១- ឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំ, ទី២- ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ, ទី៣- ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ និងទី៤- ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ ពោលគឺលោកអ្នកធ្លាប់បានទៅកាន់ទីតាំងគ្លីនិក «បន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ» ស្ថិតនៅសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖

  • វិទ្យាល័យ បាក់ទូក
  • វិទ្យាល័យ បឹង ត្របែក
  • មណ្ឌលសុខភាពចាក់អង្រែក្រោម
  • មន្ទីរ ពេទ្យខ្មែរ-សូវៀត
  • សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
  • មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
  • សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។ សូមអរគុណ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
×