កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ សប្តាហ៍មុននេះ បុរសចំណាស់ម្នាក់ត្រូវបានអ្នកដំណើរដទៃថតបានស្តែងៗ ខណៈត្រូវបានចោទថាបានកំពុងព្យាយាមយកដៃស្ទាបអង្អែលភ្លៅស្រីស្អាតវ័យក្មេងម្នាក់ ដែលអង្គុយងក់ជាប់នឹងគាត់ ។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញបុរសចំណាស់នោះ ហាក់បានសម្លឹងទៅកាន់ភ្លៅខាងឆ្វេងដ៏សខ្ចីរបស់ស្រីស្អាតនោះ១ក្រឡេកៗ ។ ហើយបន្ទាប់មក បានកម្រើកម្រាមដៃហាក់ដូចប៉ងកកិតនឹងសាច់ភ្លៅនាង ខណៈនារីវ័យក្មេងនោះកំពុងងក់ និងទ្រោបទៅលើគាត់១ភាំងៗ ដោយពុំចាប់អារម្មណ៍នឹងសកម្មភាពរបស់គាត់ ។
អ្នកលេងហ្វេសប៊ុកម្នាក់ដែលអះអាងថា បានស្ថិតនៅទីនោះនៅក្នុងអំឡុងនៃហេតុការណ៍នេះ នៅលើខ្សែរថភ្លើង Sri Petaling LRT បាននិយាយថា៖ «បុរសចំណាស់នោះបានបញ្ឈប់សកម្មភាពកេញចំណេញនេះ នៅពេលគាត់បានកត់សម្គាល់ឃើញប្តីប្រពន្ធ១គូ ដែលអង្គុយជាប់ខ្ញុំ បានសម្លឹងដាក់គាត់ ។
ទោះយ៉ាងណា អ្នកលេងហ្វេសប៊ុករូបនេះ ដែលបានផុសវីដេអូនេះ បានណែនាំឲ្យអ្នកដំណើរស្រីៗទាំងឡាយ កុំដេកលក់ និងព្យាយាមលេងជាមួយទូរស័ព្ទរបស់ពួកគេ ឬ និយាយទៅកាន់អ្នកដំណើរជិតខាង ក្នុងអំឡុងជិះរថភ្លើង ដើម្បីបញ្ចៀសនូវទង្វើបៀតបៀននេះកើតឡើង ៕ ចន្ទី