Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយនៅឡើយទេ

ភ្នំពេញ ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌នៅថ្ងៃទី 31 ខែមីនាឆ្នាំ 2011 នេះបាន បញ្ជាក់ថា រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយនៅឡើយទេនាពេលនេះ ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ! ។

ឯកឧត្តម គឹម សន្តិភាព សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា៖ រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ!

វិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ!

ចំពោះវិធានការបិទខ្ទប់រាជធានីឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀតដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស លុះណាតែមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ!៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×