Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់ ! ត្រូវក្មេងទំនើងចាក់១កាំបិត កាលពីឆ្នាំមុន កុំតែខែត្រជាក់ឈឺចាក់ដោត កុំអីអត់ដឹងថា កាំបិតនៅជាប់ទ្រូងបែបនេះ ព្រោះតែ….

spot_img

បុរសជនជាតិហ្វីលីពីនម្នាក់ដែលធ្លាប់មានការឈឺចាក់ដោតទ្រូងសឹងតែពិបាកទ្រាំម្តងៗ នៅរដូវអាកាសធាតុត្រជាក់ ពិតមានការតក់ស្លុតជាខ្លាំង ក្រោយពេលបានដឹងថា មានកាំបិតវែងប្រវែង ១០ សង់ទីម៉ែត្រ នៅជាប់នឹងទ្រូងរបស់គាត់ ។

Kent Ryan Tomao អាយុ ២៥ ឆ្នាំ ពិតជាមានការតក់ស្លុត និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ នៅពេលដែលគ្រូពេទ្យប្រាប់គាត់ថា គាត់មាន“ វត្ថុ១ស្រដៀងនឹងកាំបិត” នៅជាប់នឹងទ្រូងរបស់គាត់ជិតនឹងសួតម្ខាង បន្ទាប់ពីធ្វើការថតកាំរស្មី X។ អ្នកជំងឺរូបនេះបានប្រាប់គ្រូពេទ្យនៅទីក្រុង Kidapawan ថា ពេលខ្លះគាត់បានឈឺចាក់ដោតនៅទ្រូងមិនធម្មតា នៅពេលអាកាសធាតុត្រជាក់ ប៉ុន្តែមិនបានគិតគិតថាមានកាំបិតនៅចំទ្រូងរបស់គាត់ឡើយ។

Kent បាននិយាយថា “ខ្ញុំតែងតែឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ឈឺចាប់នៅក្នុងទ្រូងរបស់ខ្ញុំ នៅពេលអាកាសធាតុត្រជាក់។ តែខ្ញុំមិនដឹងថាមានកាំបិតនៅទ្រូងរបស់ខ្ញុំទេ” ។

នៅពេលត្រូវបានសួរថា តើផ្លែកាំបិតនោះជាប់ក្នុងទ្រូងរបស់គាត់យ៉ាងម៉េចដែរ? Kent បានប្រាប់គ្រូពេទ្យថា គាត់បានរងគ្រោះដោយសារការចាក់ជាងមួយឆ្នាំមកហើយ នៅក្នុងអំឡុងខែមិថុនា។ នៅគ្រានោះ គឺគាត់ត្រូវបានវាយប្រហារនិងចាក់ដោយពួកក្មេងទំនើងមួយក្រុម។ គាត់មិនចាំច្រើនអំពីឧបទ្ទវហេតុនោះទេ ព្រោះគាត់ស្ទើរតែគ្មានជីវិតនៅពេលគាត់ត្រូវបានគេនាំទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

Kent តែងតែច្បាស់ក្នុងចិត្តថា គ្រូពេទ្យបានធ្វើតេស្តហ្មត់ចត់ទាំងអស់ មុនពេលអនុញ្ញាតឲ្យគាត់ចេញពីមន្ទីរពេទ្យ ហើយយក៏មិនដែលគិតថា ពួកគេបានបន្យល់ទុកកាំបិតនៅក្នុងទ្រូងរបស់គាត់សោះឡើយ។ គាត់មិនដែលមានហេតុផលអ្វីនោះទេ ព្រោះគាត់ទើបតែមានការឈឺទ្រូង អំឡុងពេលអាកាសធាតុត្រជាក់។

ទោះបីជាមានការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលក៏ដោយ តែបុរសវ័យ ២៥ ឆ្នាំរូបនេះ បាននិយាយថា គាត់មិនមានផែនការប្តឹងវេជ្ជបណ្ឌិតដែលបានព្យាបាលគាត់ទេ ប៉ុន្តែ អ្វីដែលគាត់ចង់បាននៅពេលនេះ គឺត្រូវដកកាំបិតចេញ បើមិនចង់រងការប្តឹងផ្តល់ពីគាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×