បុរសបង់ក្លាដេសម្នាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ដែលកំពុងធ្វើដំណើរនៅលើជើងហោះហើរ Malindo Air លេខ OD162 បានធ្វើឲ្យអ្នកដំណើរគ្រប់គ្នានៅលើនោះ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបុរសរូបនេះបានកំពុងធ្វើសកម្មភាពមិនសមរម្យ «កូនសាក់៥» ដោយខ្លួនឯង នៅក្នុងកាប៊ីនយន្តហោះ ខណៈជើងហោះហើរនេះ កំពុងឆ្ពោះទៅកាន់ Dhaka ពីទីក្រុងគូឡាឡាំពួរ ។
យោងតាម The Sun Daily បុរសរូបនោះដែលមានវ័យប្រហែល ២០ ឆ្នាំ បានចាប់ផ្តើមបង្ហាញឥរិយាបទមិនសមរម្យនេះ បន្ទាប់ពីយន្តហោះបានហោះឡើង ។
«បុរសបង់ក្លាដេសរូបនេះ បានដោះសម្លៀកបំពាក់ស្រាតននលគក ហើយចាប់ផ្តើមមើលរឿងអាសអាភាស នៅលើកុំព្យូទ័រ Laptop របស់គាត់ ដោយពុំអើពើនឹងអ្នកណាទាំងអស់ស្ថិតនៅជុំវិញគាត់ឡើយ ។ ក្រុមអាកាសយានិក បានទៅកៀកបុរសនេះ និងស្នើឲ្យគាត់ស្លៀកខោអាវឲ្យបានសមរម្យវិញ» ។
«បុរសនេះបានសម្របសម្រួលទៅតាមការស្នើសុំរបស់ពួកគេ ។ ខណៈពេលខ្លីក្រោយមក មានការការភ្ញាក់ផ្អើលនៅក្នុងកន្លែងបង្គន់ និងបញ្ជាក់ច្បាស់ថា គាត់កំពុងយាយីអ្នកបំរើម្នាក់» ។ នេះបើតាមអ្នកដំណើរម្នាក់បាននិយាយក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ។
គាត់បានបន្ថែមថា បុរសបង់ក្លេដេសនេះ បន្ទាប់មក បានប្រទូសសរាយចំពោះក្រុមអាសយានិក បន្ទាប់ពីគាត់ត្រូវបានគេប្រាប់ឲ្យស្ងប់ស្ងាត់ ។ ហើយក្រុមអាកាសយានិកគ្មានជម្រើសអ្វី ក្រៅពីរារាំងគាត់ទៅតាមនីតិវិធីប្រតិបត្តិការស្តង់ដារយន្តហោះ ។
ក្រុមហ៊ុន Manlindo Air បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើហ្វេសប៊ុកថា៖ ការធ្វើបែបនេះ ត្រូវបានធ្វើឡើងដើម្បីការពារ «ការឆាឆៅបន្ថែមណាមួយ ចំពោះក្រុមអាកាសយានិក និងអ្នកដំណើរនៅលើយន្តហោះ» ។
រូបនៃការប្រព្រឹត្តទង្វើមិនសមរម្យរបស់គាត់នេះ បានចាប់ផ្តើមរីករាលដាលនៅលើបណ្តាញសង្គម ហើយបុរសនេះ ក្រោយមកត្រូវបានស្គាល់មានឈ្មោះថា Didar Al Mahmud គឺជានិស្សិតនៃសកលវិទ្យាល័យមួយនៅ Cyberjaya ។ បុរសនេះ សូម្បីត្រូវបានគេរាយការណ៍ថា ដើរទៅកាន់បន្ទប់ទឹកទាំងកាយននលគក និងសូម្បីជុះនោមដាក់លើកៅអីរបស់គាត់ទៀតផង ។
ទោះយ៉ាងណា នៅពេលយន្តហោះចុះចត បុរសនេះត្រូវបានចាប់ឲ្យស្លៀកពាក់សមរម្យឡើងវិញ និងនាំទៅឃុំខ្លួនដោយក្រុមសន្តិសុខ Dhaka ៕ ចន្ទី