Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយាល់ គ្រុប បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយាល់ គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃសៅរ៍នេះ បានប្រកាសបរិច្ចាគថវិកាចំនួន ៥០០.០០០ដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកខួបទី១៥៨ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។

ការប្រកាសឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជានេះ ដើម្បីចូលរួមចំណែកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចូលរួមចំណែកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ ជនក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ធ្វើទ្បើងក្រោមប្រធានបទ “ទាំងអស់គ្នារួមជាគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវី-១៩ និង កសាងភាពធន់របស់សង្គមជាតិ”។

អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីមួយរូបនៅកម្ពុជា ដែលកន្លងមកតែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា។

កន្លងមក អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកាដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA), ជួយដល់ជនរងគ្រោះដោយសារការរលំបាក់អគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត៕
រក្សាសិទ្ធិដោយ៖CEN

×