Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សជាច្រើននាក់ បានស្លាប់ដោយសារទឹកជំនន់ រញ្ជួយដីនៅប្រទេសឥណ្ឌូនេស៊ី និងទីម័រ

ទឹកជំនន់ដែលបណ្តាលដោយភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃអាទិត្យម្យិលមិញនេះ បានសម្លាប់មនុស្សយ៉ាង តិច ២៣នាក់ នៅលើកោះ Flores របស់ប្រទេសឥណ្ឌូនេស៊ីដែលក្នុងនោះមនុស្សចំនួន៩នាក់ និង៥នាក់បានបាត់ខ្លួន ខណៈប្រទេសទីម័រក៏បានរាយការណ៍ថាមនុស្សចំនួន៨នាក់បានស្លាប់ផងដែរ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ BNPB លោក Raditya Jati បាននិយាយថាយ៉ាងហោចណាស់ប្រជាជនចំនួន ៤៩ គ្រួសារត្រូវបានរងគ្រោះនៅលើតំបន់កោះ Flores នៅភាគខាងកើតនៃប្រជុំកោះដ៏ធំរបស់ឥណ្ឌូនេស៊ី។

បើយោងទៅតាមសេចក្តីរាយការណ៍របស់លោក Raditya ថា ផ្ទះរាប់សិបខ្នងត្រូវបានកប់នៅក្នុងភក់(បង្កដោយទឹកជំនន់) ក្នុងភូមិ Lamanele ហើយផ្ទះរបស់ប្រជាជនមួយចំនួនត្រូវបានទឹកជំនន់នាំទៅតាមទឹកបាត់។

លោកក៏បានបន្ថែមទៀតថា ស្ពានចំនួនមួយកន្លែងត្រូវបានបាក់ដែលស្ថិតនៅភាគខាងកើតនៃកោះ Adonara ខណៈទីតាំងនេះជាកន្លែងដែលក្រុមអ្នកជួយសង្គ្រោះកំពុងតតាំងនឹងភ្លៀវធ្លាក់ ខ្យល់ និងរលកខ្លាំងៗ។
ទីភ្នាក់ងារព័ត៍មានរដ្ឋ Tatoli បាននិយាយថា ប្រទេសទីម័រភាគខាងកើត មានមនុស្សចំនួន៨នាក់បានស្លាប់ក្នុងករណីបាក់ដីនៅជាយរដ្ឋធានីឌីលី។

រដ្ឋលេខាធិការក្រសួងការពារជាតិលោក Joaquim Gusmao បាននិយាយថា“ បច្ចុប្បន្នយើងកំពុងផ្តោតលើជនរងគ្រោះចាស់ជរា កុមារនិងស្ត្រីមានផ្ទៃពោះដើម្បីយកទៅកន្លែងដែលមានសុវត្ថិភាព” ។
ទីភ្នាក់ងារអកាសធាតុឥណ្ឌូនេស៊ីបាននិយាយថា ព្យុះស៊ីក្លូនត្រូពិកមួយនៅជិតច្រក់សមុទ្រសាវូដែលនៅចន្លោះភាគខាងត្បូងនៃខេត្ត Nusa Tenggara និងឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសទីម័រ ហើយព្យុះនេះនឹងបង្កជាភ្លៀងរលឹម រលក និងខ្យល់៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×