Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ចែករំលែកបទពិសោធន៍ជំងឺបាក់ទឹកចិត្ត Depression ដែលរូបនាងធ្លាប់ឆ្លងកាត់ស្ទើរបញ្ចប់ជីវិត ដោយជំងឺនេះមានអាការៈដូចជា…

ភ្នំពេញ ៖ បើនិយាយអំពីជំងឺបាក់ទឹកចិត្ត ឬជាភាសាអង់គ្លេសហៅថា (Depression) នោះប្រិយមិត្តដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម តែងតែបានលឺ និងក៏ធ្លាប់បានឃើញកន្លងៗមករួចហើយ ដែលមានមនុស្សមួយចំនួន បានធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយសារតែជំងឺមួយនេះ។

ពិតមែនហើយ មនុស្សជាច្រើនប្រាកដណាស់ជាពុំបានដឹង ឬក៏ឆ្ងល់ថា តើមានកត្តាអ្វីខ្លះទៅ ដែលនាំឲ្យពួកគេគិតខ្លីរហូតសម្រេចបញ្ចប់ជីវិតខ្លួនឯងបែបនេះ?។

ទាក់ទងនឹងជំងឺបាក់ទឹកចិត្តនេះផងដែរ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ នារីជាអ្នកជំងឺ Depression ម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Lay Heng Monita បានចែករំលែកនូវបទពិសោធន៍ដែលនាងធ្លាប់បានឆ្លងកាត់ ពាក់ព័ន្ធនឹងរោគសញ្ញាជំងឺនេះ ឲ្យបងប្អូនមហាជនបានដឹងថា៖ «ខ្ញុំគិតថាអ្នកទាំងអស់គ្នាធ្លាប់តែឃើញភាពស្រស់ស្អាតភាពរីករាយ និងស្នាមញញឹមរបស់ខ្ញុំកន្លងមក… ប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាត និងភាពរីករាយរបស់ខ្ញុំ ខ្ញុំបានឆ្លងកាត់រឿងរ៉ាវឈឺចាប់ជាច្រើនមករាប់ភ្លេចហើយ… រូបដែលខ្ញុំបង្ហាញខាងក្រោមនេះវាគឺជាស្ថានភាពអ្នកជំងឺធ្លាក់ទឹកចិត្ត រឺជំងឺ (ឌីប្រែសសិន) ជំងឺនេះពេលវាចូលមកខ្លួនយើងដំបូងៗ យើងមិនអាចដឹងឡើយ ដូចច្នេះបើបងប្អូនមានរោគសញ្ញាដូចខាងក្រោមនេះ ចូរបងប្អូនគួរទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសជំនាញខាងជំងឺផ្លូវចិត្តអោយបានទាន់ពេលវេលា យើងនឹងអាចព្យាបាលវាបានមកវិញមិនខាន។

ស្ថានភាពជំងឺមានអាការៈដូចខាងក្រោមនេះ៖

  • ថប់អារម្មរណ៍
  • ឆាប់ភ័យរន្ធត់ឆាប់តក់ស្លុត ឆាប់ខ្លាច
  • ញ័រទ្រូង បុកបេះដូង ឬបេះដូងលោតញ៉ាប់ខុសធម្មតា
  • ត្រជាក់ចុងដៃចុងជើងបែកញើសស្អឹតៗ ភ័យព្រួយច្រើន
  • ខ្សោយៗឆាប់អស់កំលាំងញាំុអីច្រើនប៉ុណ្ណាក៏មិនឆ្អែតបានយូរ ក្នុងខ្លួនចេះតែខ្សោះៗទន់ដៃទន់ជើង រឺរបៀបថាគ្មានកម្លាំងកំហែងនិងមិនមានអារម្មណ៍ក្នុងខ្លួនសោះ
  • គេងមិនស្ងប់ យល់សប្តិរវើរវាយទល់ៗភ្លឺ ( គេងមិនលក់)
  • អាសាកោសខ្យល់ញឹកញាប់
  • អាសារឈឺក្បាលស្មុគស្មាញ
  • មួរម៉ៅធុញថប់ឆាប់ឆេវឆាវ ឆាប់ខឹង ឆាប់អន់ចិត្ត ឆាប់យំ
  • ឃុំខ្លួនឯងនៅតែក្នុងបន្ទប់មិនចង់ជួបអ្នកណា៎
  • ចុងក្រោយ បាក់ទឹកចិត្តខ្លាំងគ្មានអារម្មណ៍ចង់រស់នៅបន្ត ហើយមើលឃើញពិភពលោកពិតជាតូចចង្អៀតណាស់ (ចង់តែសម្លាប់ខ្លួន)មានអារម្មណ៍ថាគ្មានអ្នកត្រូវការ ហើយក៏គ្មានអ្នកណាដែលខ្វល់ពីរយើងឡើយ
  • បញ្ហាទាំងអស់នេះកើតឡើងដោយសារកត្តាផ្សេងៗគ្នាដូចជា៖ កត្តាគ្រួសារ កត្តាការងារ ការរស់នៅ ស្នេហា ជីវភាព ឬផ្សេងៗជាច្រើនទៀត !

វាចាប់ផ្ដើមម្ដងបន្តិចៗរហូតដល់វាធ្ងន់ទៅៗ បើយើងមិនចាប់អារម្មណ៍រកអ្នកប្រឹក្សាពិភាក្សា ទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេ វានិងគ្រោះថ្នាក់ដល់យើងជាមិនខាន។

អត្តបទនេះខ្ញុំ Lay Heng MoNita សរសេរផ្ទាល់ព្រោះខ្ញុំជាអ្នកជំងឺឌីប្រែសសិនផ្ទាល់ ដែលបានឆ្លងកាត់រួចមក អីឡូវខ្ញុំធូរបាន 90%ហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×