Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបដំណាំកញ្ឆា ចំណែកជនសង្ស័យដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់

មណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងកិច្ចប្រតិបត្តិការអនុវត្តផែនការ យុទ្ធនា ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ទូទាំងខេត្តមណ្ឌលគិរី, នាថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីព្រឹក កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបករណីដាំដុះដំណាំកញ្ឆាមួយកន្លែង ស្ថិតនៅត្រង់ចំណុចចម្ការរបស់ឈ្មោះ មេីប អឿន នៅក្បែរមាត់អូរទេ ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ចំណែកជនសង្ស័យដែលជាម្ចាស់ចម្ការបានរត់គេចខ្លួនបាត់។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន៖ ដេីមកញ្ឆាទម្ងន់ ចំនួន ៣៨៤ គីឡូក្រាម, ធុងបាញ់ថ្នាំចំនួន ០១, ធុងស្រោចដំណាំចំនួន ០១, ចបចំនួន ០៣, ម៉ាស៊ីនមូមទឹកចំនួន ០២ គ្រឿង និងដំណាំកូនកញ្ឆាតូចៗមួយចំនួនទៀតទើបនឹងដាំ ត្រូវបានកម្លាំងសមត្ថកិច្ចយើង បានធ្វើការបំផ្លាញចោលនៅនឹងកន្លែង។

ករណីនេះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានយកវត្ថុតាងខាងលើមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងតាមស្វែងរកម្ចាស់ចំការខាងលើ ដេីម្បីយកមកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×