Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកលក់​នៅ​ផ្សារ​អូរ​ប្ញ​ស្សី វិជ្ជមាន​កូ​វីដ​១៩ កើនឡើង​ដល់ ៦០ នាក់ ហើយ សូមអ្នក​ពាក់ព័ន្ធ​ប្រញាប់​ទៅធ្វើ​តេស្ត​បន្ទាន់​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩» នៅមុននេះ​បន្តិច (​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១) បញ្ជាក់​ឲ្យ​ដឹងថា អ្នកលក់​នៅ​ផ្សារ​អូរ​ឬ​ស្សី វិជ្ជមាន​កូ​វីដ​-១៩ បាន​កើន​ឡើងដល់ ៦០​នាក់ ហើយ បន្ទាប់ពី​រកឃើញ ២៤ នាក់ បន្ថែមទៀត​នៅថ្ងៃនេះ​។​

​ហេតុនេះ ក៏​សូម​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អ្នកលក់​នៅ​ផ្សារ​អូរ​ឬ​ស្សី ឬ អ្នក​ចេញចូល​ជាប្រចាំ ឬ ញឹកញាប់​ទាំងអស់ ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លីៗ ឬ សង្ស័យ សូម​ប្រញាប់​ទៅ​ធ្វេី​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ឲ្យ​បាន​រួសរាន់ កុំ​ឲ្យ​ការឆ្លង​រីក​រាល​ដាក់​តែ​ធ្ងន់​។ សម្រាប់​ទីតាំង​ដែល​លោកអ្នក​អាច​ទៅធ្វើ​តេស្ត គឺ​នៅ វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​បឹងត្របែក​, មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​, មន្ទីរ ពេទ្យ​ខ្មែរ​-​សូ​វៀត​, សាលាបឋមសិក្សា សុភមង្គល (​ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន​) និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា​។​

​អនុគណៈកម្មការ​ខាងលើ ក៏បាន​ណែនាំ​ផងដែរ ទៅដល់​អ្នក​ដែល​គ្មាន​រោគសញ្ញា គឺ​សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×