ដូចដែលប្រិយមិត្តមួយចំនួន បានទទួលជ្រាបហើយ ជុំវិញរឿងរ៉ាវប្តីតាមទាន់ប្រពន្ធរូបស្រស់ កំពុងសម្ងំមានក្តីសុខជាមួយប្រុសសាហាយ នៅក្នុងបន្ទប់ផ្ទះពេទ្យមួយកន្លែង ស្ថិតតាមបណ្តោយទន្លេសាប បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីរសៀលថ្ងៃម្សិលមិញនេះ។
ពិតណាស់ នៅក្នុងវីដេអូ យើងគ្រប់គ្នាក៏បានឃើញនិងលឺច្បាស់ថា បើទោះជាប្តីតាមទាន់ផ្ទាល់ភ្នែកយ៉ាងណា ក៏ប្រពន្ធរូបនោះនៅតែខំប្រកែកទាំងដឹងថាខ្លួនបានកំពុងប្រព្រឹត្តនូវទង្វើផិតក្បត់ និងឲ្យប្តីបញ្ចេញភស្តុតាងទៀតផង។
តែយ៉ាងណា ដូចការរំពឹងទុក ក្រោយទៅដោះស្រាយគ្នានៅខណ្ឌ ដើម្បីបញ្ជាក់ពីការពិត និងក៏ដូចជាភស្តុតាង បុរសជាប្តីបានឱកាសឆែករកឃើញក្នុងទូរស័ព្ទប្រពន្ធ ផ្ទុកជាមួយរូបភាពដើរលេងផឹកស៊ី ឱបថើប កៀកកើយជាមួយប្រុសសាហាយយ៉ាងមានសេចក្តីសុខ ដែលធ្វើឲ្យគាត់ឃើញហើយស្ទើរគាំងបេះដូង ព្រោះមិននឹកស្មានថា ប្រពន្ធហ៊ានធ្វើរឿងបែបនេះដាក់គាត់ ទាំងមិនទាន់លែងលះគ្នាផងនោះ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Abdusalam Alhafiz ត្រូវជាប្តីដែលត្រូវបានគេហៅថា ទួន បានបញ្ចេញរូបភាពភស្តុតាង និងភ្ជាប់សាររៀបរាប់ទាំងឈឺចាប់ថា៖ «មើលអោយហើយទៅបងប្អូន ស្រីម្នាក់នេះមិនធម្មតាទេ នណាមិនស្គាល់គេច្បាស់ ប្រាកដជាមិនដឹង ពេលណាអោយតែខ្ញុំចុះបេសកកម្មតាមខេត្ត»។
ក្រោយពីបានឃើញបែបនេះ មានបងប្អូនមហាជនយ៉ាងច្រើន បានសម្តែងនូវក្តីអាណិតដល់បុរសជាប្តីជាខ្លាំង និងលើកឡើងថា៖ «បេីខ្លួនជាស្រីមិនចេះអេាយតំលៃខ្លួនក៏ហីទៅចុះ តែនេះយេីងជាប្រពន្ធគេហេីយ ត្រូវបំពេញតួនាទីជាភរិយាល្អ មេ៉ចបានធ្វេីខ្លួនថេាកទាបបែបនេះ មិនអាណិតប្ដីដែលខំទៅធ្វេីការរកលុយមកអេាយចាយ… មានឡានជិះ មានរបស់ល្អៗប្រេីទេអី?, ប្តីគាត់ជាមនុស្សល្អណាស់ តែប្រពន្ធគិតមិនដល់ ដើរផ្លូវបែបនេះ ប្រពន្ធហ្នឹងស្តាយមិនខាន ប្តីគាត់មានមុខមាត់ក្នុងសង្គមខាងសាសនាអ៊ិស្លាម, គាត់មិនអោយប្រពន្ធគាត់ខ្វះខាតទេ តែងខ្លួនមានឡាន មានលុយចាយ តែប្រពន្ធថោក, បើស្រីនោះជាអ៊ិស្លាម គាត់មិនធើ្វចរឹកអុីចឹងទេ តែនេះគាត់ជាចាមមិនកាន់សាសនាអ៊ិស្លាម។ ខ្ញុគិតថា បងមិនយល់នៅអ្វីដែលខ្ញុំនិយាយនោះទេ តែអ្នកកាន់សាសនាអីស្លាមទើបគេយល់»។ រីឯស្រីៗខ្លះទៀត ខឹងខ្លាំងពេកក៏បានដាក់ឲ្យធ្ងន់ៗថា៖ «មីស្រីផិតប្ដី មីនេះសាសនាអ៊ិស្លាមទៀត ថោកទាំងមីស្រី ថោកទាំងអាប្រុស, ប្រពន្ធល្អគ្រប់លក្ខណ៍ទាំងឡាយ កុំយកគំរូតាមមីមុខខ្លាញ់នេះឱ្យសោះ ខូចឈ្មោះជាមនុស្សស្រីអស់ហើយ!»៕
រក្សាសិទ្ធិដោយ៖ លឹម ហុង







