ភ្នំពេញ ៖ នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះ បានកើតមានភ្លៀងលាយឡំខ្យល់យ៉ាងខ្លាំង នៅតំបន់ជុំវិញ និងក្នុងទីក្រុងភ្នំពេញ ដែលធ្វើឲ្យអ្នកដំណើរ និងក៏ដូចអ្នកនៅក្នុងផ្ទះ ភ័យបុកពុះស្ទើរគ្រប់គ្នាតែម្តង។
ជាក់ស្តែង ខ្យល់ដ៏គួរឲ្យខ្លាចនេះផងដែរ ក៏បានធ្វើឲ្យរោងសម្រាប់អ្នកអង្គុយរង់ចាំចាក់វ៉ាក់សាំង នៅទីស្នាក់ការក្រសួងព័ត៌មាន ឡើងប៉ើង ធ្វើឲ្យមនុស្សម្នារត់ចែកជើងទាំងព្រលឹងចុងសក់។
នេះបើតាមអ្នកប្រើប្រាស់បណ្តាញសង្គម បានចែករំលែកតៗគ្នាវីដេអូដ៏រន្ធត់មួយចេញពីប្រភពឈ្មោះ socialandlaw ដោយបញ្ជាក់ប្រាប់ឡើងញាក់សាច់ថា៖ «ភ្លៀងលាយឡំនិងខ្យល់ខ្លាំង បណ្ដាលឱ្យប៉ើងរោងសម្រាប់អ្នកអង្គុយរង់ចាំទទួលការចាក់វ៉ាក់សាំង នៅទីស្ដីការក្រសួងព័ត៌មាន នារសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ នេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង