Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃចន្ទ ទី​១២ ខែមេសា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៦៨៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ល្អ​បង្គួរ ។ នៅថ្ងៃនេះ​រាល់​កិច្ចការ​សព្វសារពើ​មានការ​ចម្រើន​ទៅមុខ ប៉ុន្តែ​គួរ​ប្រុងប្រយ័ត្ន​តាម​ការឯកភាព​មតិ​អ្នកផ្សេង ព្រោះ​បើ​មានការ​ភ្លាំងភ្លាត់​តែ​បន្តិច​លោកអ្នក​អាច​នឹង​ខាត​ប្រយោជន៍​ច្រើន​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានការ​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​។ ចំពោះ​គូស្នេហ៍​ច្រើន​យល់ចិត្ត​គ្នា​ទៅវិញទៅមក​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦ ។​
-​សូម​ខ​មិន ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​ជួបតែ​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​ហើយ ពីព្រោះ​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គួរ​ជាទី​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ចូលមក​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅនឹង​ត្រឡប់មកវិញ​។ ចំណែក​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២៧ និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ រាល់​កិច្ច​ការដែល​ប៉ងប្រាថ្នា​ថ្ងៃនេះ​លោកអ្នក​តែង​ទទួលបាន​ផល​ផ្លែផ្កា​ល្អ​និង​រមែង​បាន​ជួបតែ​នឹង​រឿង​ល្អជា​និច្ច​គ្មាន​ឧបសគ្គ​អ្វី​មករា​រាំង​ធ្វើអោយ​លោកអ្នក​លំបាក​នោះឡើយ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានដំណើរ​ការ​ទៅមុខ​យ៉ាប់យឺន​បន្តិច​ពិតមែន តែ​ក៏មាន​ភាព​សុខដុម​ល្អ​ប្រពៃ​ណាស់​ផង​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ស្វាគមន៍​ជានិច្ច​។ ចំណែក​ស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​តែបើ​ថយក្រោយ​វិញ​នោះ​គឺ​ឆាប់រហ័ស​ណាស់ គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១១១ ដើម្បី​យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ ឬ​ចង់​បណ្តាក់​រកស៊ី​អ្វីមួយ​ពីព្រោះ​ផល​ជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការលក់​ចេញ​ទិញ​ចូល​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ទៀតផង​។ ចំពោះ​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​បើ​ចង់​មានការ​ផ្សំផ្គុំ​គ្រួសារ​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង​៨​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ ២៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ល្អជា​មធ្យម​។ ដួង​រាសី​របស់​លោកអ្នក​ថ្ងៃនេះ​មាន​បញ្ហា​មិនល្អ​ខ្លះៗ​ចូល​យាយី​ផង ដូចនេះ​រាល់​ការប្រកប​កិច្ចការងារ​អ្វី​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​ក្បែរ​កើត​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ទិញ​ចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទាំងនោះ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ឡើង​ខ្ពស់ត្រដែត​។ គ្រប់​ភារកិច្ច​ទាំង​ដែល​លោកអ្នក​បានធ្វើ​រមែង​សម្រេច​ផល​គួរ​ជាទី​ពេញចិត្ត ព្រោះ​មាន​គេ​ជួយ​ចូក​ជួយ​ចែវ​គ្រប់​ជំហាន ជាមួយគ្នានេះដែរ​ក៏​អាច​នូវ​ទទួលបាន​លាភ​សក្ការ​ដែល​នឹកស្មាន​មិន​ដល់​ទៀតផង មកពី​ទិសឧត្តរ​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះបីជា​លក់ដូរ​អ្វី​ក៏​ដាច់​ជាង​ពេលមុនៗ​ដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ទទួលបាន​នូវ​សុភមង្គល​គួរ​ជាទី​ពេញចិត្ត​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​មានការ​សុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​គ្រាន់​គាប់ប្រសើរ ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​លោកអ្នក​នៅ​ជួប​បញ្ហាលំបាក​ផ្លូវចិត្ត​ក៏មាន​ខ្ពស់​ផង​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​មួយៗ​គួរសម ហើយ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ក៏​តែង​ឆ្លើយតប​គួរ​ជាទី​ពេញចិត្ត​មួយចំនួន​ត្រឡប់មកវិញ​ដែរ​។ ចំពោះ​បញ្ហា​សេចក្តីស្នេហា​ក​ម្លោះ​ក្រមុំ​វិញ​កុំ​គប្បី​មានការ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់​។ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នកធ្វើ​សុទ្ធតែ​នាំមក​នូវ​អត្ថប្រយោជន៍​ធំ​ទូលំទូលាយ​គួរ​ជាទី​ពេញចិត្ត បើជា​អ្នករាជការ​វិញ​នោះ​អាច​នឹង​ផ្លាស់ប្តូរ​មុខតំណែង​ថ្មី​។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ទោះបីជា​ជួញ​ទីជិត​ឆ្ងាយ​ក្តី​តែង​បាន​ផល​កម្រៃ​កាក់កប​គួរ​ជាទី​ពេញចិត្ត​។ រីឯ​សម្ព័ន្ធ​ស្នេហា​មាន​ស្ថាន​ភាពល្អ​ប្រពៃ​៕

​ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ធ្លាក់​ស្រុតចុះ​។ លោកអ្នក​ច្រើន​មានចិត្ត​ទោសៈ​មោហៈ​ច្រើន​នៅក្នុង​ថ្ងៃនេះ ទោះបី​ធ្វើ​ការងារ​អ្វី​ក៏ដោយ​ក៏​ធ្វើ​មិន​ពេញដៃពេញជើង​ដែរ ហើយ​ក្នុងនោះ​លោកអ្នក​អាច​ក្លាយទៅជា​អ្នក​ប៉ិន​សន្សំរឿង​និង​មាន​គំនុំ​គំ​គួ​ន​ដាក់​ជាប់​ក្នុង​ចិត្ត​ទៀតផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ រកប្រាក់​ចិញ្ចឹម​ឆ្នាំង​មិន​ចង់​គ្រប់​ផង​ទេ​។ ចំណែក​ស្នេហា​គូស្នេហ៍​អាច​នឹង​មានការ​ប្រេះឆា​គ្នា​ដោយសារ​អ្នក​ក្រៅ​ដូច្នេះ​ត្រូវតែ​ប្រយ័ត្ន​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ខ្ពស់ត្រដែត​។ រាល់​ការបំពេញភារកិច្ច​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ថ្មី​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​នៅពេល​ក្រោយ​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ប្រាក់កម្រៃ​បានមក​កាក់កប​គ្រាន់បើ​អាចអោយ​លោកអ្នក​សន្សំទុក​បាន​ខ្លះៗ​ទៀតផង​។ រីឯ​បញ្ហា​ស្នេហា​ការចេះ​យកចិត្ត​គ្នា​គឺជា​វិធី​ល្អ​បំផុត​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦១​។​
-​សូម​ខ​មិន​លេខ​៦៦៦ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ល្អជា​មធ្យម​។ រាល់​ការប្រកប​ការ​របស់លោក​អ្នកមាន​សភាព​ឡើង​ចុះ​មិន​ច្បាស់លាស់​ទេ ហេតុនេះ​ទាមទារ​អោយ​លោកអ្នក​មានការ​ប្រយ័ត្នប្រយែង​និង​ពុះពារ​អោយបាន​ខ្លាំងក្លា​ជា​បន្តទៀត​ទើប​លោកអ្នក​អាច​សម្រេចបាន​ជោគជ័យ​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​អាច​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​ដោយ​ងាយស្រួល​ទេ មិនមាន​អ្វី​មក​រាំងស្ទះ​ឡើយ​។ ចំណែក​បញ្ហា​គូស្នេហ៍​រមែង​ចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់​មិនមាន​អ្វី​គួរអោយកត់សម្គាល់​ឡើយ​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ២១​និង​លេខ ៨២​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ច្រើន​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ ហើយ​បើ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ក៏​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​៕

×